រថយន្តឡង់គ្រីស័រ ពាក់ផ្លាកលេខរាជការ បើកបុករះចូលហាងចាក់សាក់មួយកន្លែងលើផ្លូវព្រៃស ក្រឡាប់ផ្ងារជេីង​រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ ខណៈម្ចាស់ផ្ទះកំពុងសម្រាន្តលង់លក់ស្រួល ស្រាប់តែមានរថយន្តមួយគ្រឿង បើកលឿនបុករះចូលផ្ទះពលរដ្ឋ ក្រឡាប់ផ្ងាជើង រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៣ទាបភ្លឺ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅតាមបណ្តោយផ្លូវ ព្រៃស ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ពួកគាត់កំពុងតែសម្រាន្តលង់លក់ ខណៈនោះក៏ស្រាប់តែឮសម្លេងលាន់ដូចរន្ទះបាញ់ នឹងថែមទាំងរង្គើដំបូលផ្ទះថែមទៀត ។ ភ្លាមៗ ពួកគាត់ងើបស្ទុះរត់ចេញមកក្រៅមើល បានឃើញរថយន្តមួយគ្រឿងម៉ាក Land Criuser ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ រាជការ- 5920 ក្រឡាប់ផ្ងារជើង នឹងបានឃើញជញ្ជាំងថ្មផ្ទះរបស់គាត់ បានបាក់រួមជាមួយទ្វារខាងមុខផុងទៅខាងក្នុង នឹងបង្កឲ្យប៉ះពាល់ម៉ូតូបន្តិចបន្តួចផងដែរ ។ រីឯអ្នកបើករថយន្តបង្កបានគេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តនៅទីតាំងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចបន្តទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំភាគីបង្កចូលខ្លួនដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print