អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ៨ ខែកុម្ភៈ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង ជំរុញកិច្ចកសាងសហគមន៍រួម វាសនា ចិន-ថៃ ប្រកបដោយ ស្ថិរភាព វិបុលភាព និងចីរភាព ជា មួយនឹងវិធីសាស្រ្តតម្រង់ទិសអនាគត និង ចាត់ ទុក ប្រជាជន ជាស្នូល ។
គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរបានរំលឹកឡើងវិញថា ចិននិងថៃ គឺជាអ្នកជិតខាងល្អ សាច់ញាតិល្អ និង ជាដៃគូល្អ ដែលគោរពគ្នា អាសា ជួយគ្នា និង យោគយល់ គ្នា ទៅវិញទៅមក ព្រមនិងមាន ទស្សនៈវិស័យដូចគ្នា។ ភាគីទាំងពីរនឹងរួមគ្នា ប្រារព្ធធ្វើ សកម្មភាព មួយ ចំនួន ដើម្បី អបអរ សាទរ ខួប ៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងថៃនៅឆ្នាំ ២០២៥ ក្នុងន័យ ពង្រឹងការផ្លាស់ប្តូរ និងការរៀនសូត្រពី វប្បធម៌ គ្នាទៅវិញទៅមក ។ ភាគីទាំងពីរបានរំលឹក ជាថ្មីម្តងទៀត នូវការបន្តគាំទ្រគ្នាទៅវិញទៅមកលើ បញ្ហាដែលទាក់ទងនឹងផលប្រយោជន៍ស្នូល និងក្ដីកង្វល់សំខាន់ៗរបស់គូ ភាគី ។
គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរនឹងបន្តធ្វើឱ្យស៊ីជម្រៅ នូវ កិច្ចសហប្រតិបត្តិការលើ គ្រប់ វិស័យ ។ ភាគីទាំងពីរបានឯកភាព ពន្លឿនការសាង សង់គម្រោងផ្លូវដែកចិន-ថៃដំណាក់កាលទីមួយ និងកំណត់រូបមន្ត កិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាលទីពីរក្នុងពេល ឆាប់ ៗ ។ ភាគីទាំងពីរនឹងពិភាក្សាបន្ថែមទៀតអំពីការបង្កើត យន្តការ សម្របសម្រួល និ ង កិច្ចសហប្រតិបត្តិការ ក្នុងពេល ឆាប់ ៗ ដើម្បីបង្ក្រាប ល្បែង ស៊ីសងតាម អនឡាញ និងបទ ល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍៕
ដោយ ៖ សិលា