ផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ និងបូកសរុបលទ្ធផលការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ចាមប្រចាំឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៥

ចែករំលែក៖

ខេត្តកំពង់ចាម÷ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈ កម្មាធិការ កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អនុប្រធានទី១ ក្រុមការងារគណបក្សចុះ មូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារ ចុះជួយស្រុកកងមាសអញ្ជើញចូលរួមជាសហធិបតី ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥អាណត្តិទី៥ និងបូកសរុបលទ្ធផល ការងារគណបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ចាមប្រចាំឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ និងមានការអញ្ជើញចូលរួមពី  សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្ត ប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋាន ក្រុង ស្រុក។

នាឆ្នាំ២០២៤កន្លងមកនេះ គឺជាឆ្នាំទី១ នៃការអនុវត្តកម្ម វិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ស្តីពីការកសាង់ការពារមាតុភូមិកម្ពុជា រយៈពេល ៥ឆ្នាំ (២០២៣ -២០២៨) និងយុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ បូរណ ភាពទឹកដី, សេដ្ឋកិច្ចជាតិសម្រេចបានកំណើនក្នុងរង្វង់ ៦%។

បន្ទាប់ពីបានស្តាប់របាយការណ៍ របស់លោកអ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មា ធិការគណបក្សខេត្តរួចមកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានអានជូនសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ។

អង្គសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការ ទទួលខុសត្រូវខ្ពស់សម្រេចការងារដូចជា៖ (ទី១) ពិភាក្សា និងអនុម័តរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារកិច្ច ឆ្នាំ២០២៥។ (ទី២) បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មា ធិការកណ្តាល ចំនួន ៤ រូប។ (ទី៣) គាំទ្រទាំងស្រុងរបាយការណ៍បន្ថែមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអំពី «ស្ថានការណ៍ទូទៅ ជា ពិសេសការងារសេដ្ឋកិច្ច សង្គម» (ទី៤) បានជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវមតិដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សស្តីពីទស្សនៈសភាពការណ៍ជាតិសភាពការណ៍អន្តរជាតិ និងទិសដៅការងាររបស់គណបក្សសម្រាប់រយៈពេលបន្ត។

អង្គសន្និបាត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ៤៦ ឆ្នាំកន្លង មកនេះធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជនប្រកបដោយជោគជ័យ។

តាមរយៈសមិទ្ធផលធំៗលើគ្រប់វិស័យដែលសម្រេចបានកន្លងមក ក៏ដូចជាការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានឆ្លុះ បញ្ចាំងច្បាស់អំពីការបន្តជំហានទៅមុខដ៏រឹងមាំរបស់ប្រជាជនកម្ពុជាលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ព្រមទាំង ពង្រឹងបាននូវមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ ២០៣០ និងបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

អង្គសន្និបាតសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការ ងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យក អស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។

...

អង្គសន្និបាតសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែល មានការជឿជាក់ និងការគាំទ្រយ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេល ៤៦ ឆ្នាំ កន្លង មក នេះ ធ្វើឱ្យគណបក្សមានលទ្ធភាពពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ។ គណបក្សប្រជាជនកម្ពុជាសូមអំពាវនាវដល់បងប្អូនជន រួមជាតិទាំងមូល សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការ ពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏ សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print