អភិបាលខេត្តកំពង់ចាម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្ត អភិបាលខេត្តព្រះវិហារ បានចូលរួមបច្ច័យបុណ្យចំនួន ១០លានរៀល ដេីម្បីកសាងឧប្បដ្ឋានសាលា វត្តបុទុមរតនដីដុះ

ចែករំលែក៖

ភ្នំពេញ ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម កាលពីម្សិលមុិញ បានបង្ហោះលើផេកផ្លូវការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្ត អភិបាលខេត្តព្រះវិហារ បានចូលរួមបច្ច័យបុណ្យចំនួន ១០លានរៀល ដេីម្បីកសាងឧប្បដ្ឋានសាលា វត្តបុទុមរតនដីដុះ ។

លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានសំណេរថា ៖ សូមអនុមោទនាបុណ្យ🙏🙏🙏
ក្នុងនាមប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងខេត្តកំពង់ចាម ខ្ញុំ សូម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្ត ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចូលរួមបច្ច័យបុណ្យចំនួន ១០លានរៀល ដេីម្បីកសាងឧប្បដ្ឋានសាលា វត្តបុទុមរតនដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ជាមួយនឹងការចូលរួមរបស់ខ្ញុំនូវបច្ច័យ ១០លានរៀលបន្ថែមទៀតផងដែរ។

លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមរំលឹកថាកាលពីឆ្នាំ២០២៣ ខ្ញុំ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តី រាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែរអង្គកឋិនទានមហាសាមគ្គី ចូលមកកាន់វត្តបុទុមរតនដីដុះ ដេីម្បីកៀរគរបច្ច័យកសាងឧប្បដ្ឋានសាលានេះ ប៉ុន្តែ បច្ច័យទទួលបានពេលនោះមិនគ្រប់ក្នុងការកសាងទាំងស្រុងឡេីយ។

លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើងថា ៖ អំពេីល្អ គឺជាសទ្ធាបុណ្យ ទោះនៅកន្លែងណាក៏ដោយ មិនថានៅក្នុងវត្ត ឫក្រៅវត្តអារាម ទីជិតឫឆ្ងាយ គឺយេីងនឹងទទួលបានបុណ្យកុសលសម្រាប់ជាតិនេះក្តី ឫជាតិក្រោយក្តី។ ខ្ញុំ និងឯកឧត្ដម គីម រិទ្ធី ក៏ដូចបងប្អូនប្រជាពលរដ្ឋ ដទៃទៀត ពិតជាមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា បន្តដឹកនាំឲ្យកាន់តែមានការរីកចម្រេីន បន្ថែមទៀតក្រោមម្លប់នៃសន្តិភាព ។ ជាមួយគ្នានេះ សូមអំពាវនាវ លោកយាយ លោកតា ពូមីង បងប្អូនប្រជាពលរដ្ឋ បន្តជ្រោងទង់ព្រះពុទ្ធសាសនា តាមរយៈ ការធ្វេីបុណ្យ ចូលរួមជាបច្ច័យ សម្ភារៈនានា ដេីម្បីកសាង ឧប្បដ្ឋានសាលា តាមលទ្ធភាពរបស់ខ្លួន។
សូមអរព្រះគុណ និងសូមអរគុណ 🙏🙏🙏៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print