អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីនៅថ្ងៃទី៩ខែកុម្ភៈឱ្យដឹងថា ពេលផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីនាពេលកន្លងទៅនេះ លោកស្រីZakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបានថ្លែងថា ប្រទេសលោកខាងលិចផ្តល់យន្តហោះចម្បាំង”Mirage-2000″របស់បារាំងដល់អ៊ុយក្រែន មានតែនឹងបណ្តាលឱ្យលោកខាងលិចនិងអ៊ុយក្រែនធ្លាក់ក្នុងភាពជាប់គាំងកាន់តែខ្លាំងឡើង។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Zakharova បានលើកឡើងថា លោកខាងលិចផ្តល់អាវុធដល់អ៊ុយក្រែន ព្រមទាំងចាត់ទុកអ៊ុយក្រែនជាឧបករណ៍សម្រាប់បដិបក្ខគ្នាជាមួយរុស្ស៊ី ដើម្បីយកឈ្នះលើរុស្ស៊ីខាងយុទ្ធសាស្រ្ត ទង្វើបែបនេះ”បានដើរចូលផ្លូវទាល់” ហើយប្រទេសលោកខាងលិចមិនបានទទួលផលប្រយោជន៍ណាមួយពីការគាំទ្រអ៊ុយក្រែនឡើយ។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា លោក LeCornyរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងបានថ្លែងកាលពីថ្ងៃទី៦ខែកុម្ភៈថា បារាំងបានប្រគល់យន្តហោះចម្បាំង”Mirage ២000”លើកទី១ដល់អ៊ុយក្រែននៅថ្ងៃដដែល៕
ដោយ ៖ សិលា