ឧត្តម​សេនីយ៍​ឯក​ ជួន​ ណារិន្ទ​៖​ ករណីបង្ហោះថា​ មានចោរប្លន់ម៉ូតូអ្នក​សិល្បៈ​នៅខណ្ឌសែនសុខ​ គឺគាត់យកម៉ូតូទៅលក់ខ្លួនឯង​ ហើយកុហកក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ?

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ ស្នងការ​ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះថា៖​ កាលពីថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ​ ឆ្នាំ​២០២៥ ព្រឹក ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសិល្បៈ​ត្រូវចោរប្លន់ច្រើន!ខ្ញុំបានឱ្យសមត្ថកិច្ចស្រាវជ្រាវថាមិនមានករណីនេះកើតឡើងទេ។​

លោកស្នងការ​រាជធានី​ភ្នំពេញ​ បានបញ្ជាក់​ថា​ អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថាបើមានបញ្ហាសូមឱ្យមកប្ដឹងកន្លែងសមត្ថកិច្ច!
-ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង(បានលុយ៩៣០ដូល្លា)ហើយកុហក ក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ?

លោកឧត្តមសេនីយ៍​ឯក​ ជួន​ ណារិន្ទ​ បានគូសបញ្ជាក់ថា​ តើត្រូវឱ្យសមត្ថកិច្ចជួយអប់រំគាត់​ ឬត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជនដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ?

...

ដូច្នេះ​សូមចូលរួមសហការណ៌ជាមួយសមត្ថកិច្ចយើងខ្ញុំដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print