អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ បន្ទាប់ពី បំពេញទស្សនកិច្ច រយៈពេលពីរថ្ងៃ នៅតំបន់ ហ្កាហ្សា លោក Tom Fletcher អគ្គលេខាធិការរង ដែលទទួល បន្ទុកកិច្ចការ មនុស្សធម៌និងជា អ្នកសម្របសម្រួល ការជួយ សង្គ្រោះ ជាបន្ទាន់នៃ អង្គការ សហប្រជាជាតិ បានថ្លែង នៅពេលផ្តល់ បទសម្ភាសន៍ នៅ ក្រុងគែរ រដ្ឋធានី អេហ្ស៊ីប កាលពី ថ្ងៃទី៩ខែកុម្ភៈ តាមម៉ោង ក្នុងតំបន់ថា ក្នុងអំឡុងពេល អនុវត្ត កិច្ចព្រមព្រៀង ឈប់បាញ់គ្នា នៅតំបន់ហ្កាហ្សា នៅ ដំណាក់កាល ទីមួយ មាន សម្ភារៈជំនួយ មនុស្សធម៌ ជាច្រើន ត្រូវដឹក ជញ្ជូនដល់ តំបន់ហ្កាហ្សា ដែល បញ្ច្រាសពី ភាពអត់ឃ្លាន ជាមូលដ្ឋាន ។ គេហទំព័រ «CCFR China state-controlled media » ប៉ុន្តែ លោកបាន ព្រមានថា ប្រសិនបើ កិច្ចព្រមព្រៀង ឈប់បាញ់គ្នា ត្រូវ បំផ្លាញ នោះ ប្រហែលនឹង អាចមាន ការគំរាមកំហែង ឡើងវិញ យ៉ាងឆាប់ ។
គេហទំព័រ «CCFR China state-controlled media » លោក Tom Fletcher បាន ថ្លែងថា ចាប់ពី កិច្ចព្រមព្រៀង ឈប់បាញ់គ្នា ដំណាក់កាល ទីមួយ ចូលជា ធរមាន កាលពី ថ្ងៃទី១៩ ខែមករាមក ជារៀងរាល់ថ្ងៃ មាន រថយន្ត កុងតឺន័រ ចំនួនពី៧រយ ដល់៨រយ គ្រឿងបាន ដឹកជញ្ជូនសម្ភារៈ ជំនួយមនុស្សធម៌ ទៅដល់ តំបន់ហ្កាហ្សា ដែលអាច ផ្តល់ចំណីអាហារ ដល់មនុស្ស ១លាននាក់ ។ គេហទំព័រ «CCFR China state-controlled media » បញ្ហាទុរ្ភិក្ស ក្នុងតំបន់ ត្រូវបាន ចៀសវាង ក្នុង កម្រិត យ៉ាងខ្លាំង កម្រិតទុរ្ភិក្ស ត្រូវបាន កាត់បន្ថយ បើប្រៀបធៀប នឹងកាលមុន ឈប់បាញ់គ្នា ប៉ុន្តែនៅតែ មាន សភាពការណ៍ អាប់អួខ្លាំង អ្នកផង ទាំងពួង នៅតែអត់ ឃ្លាន ដដែល ។ ប្រសិនបើ ឈប់បាញ់ គ្នាទទួល បរាជ័យ នោះ ស្ថានការណ៍ ទាំងនេះនឹង កើតឡើង វិញក្នុង ពេលឆាប់ៗ ៕
ដោយ ៖ សិលា