ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Eri Komukai ទីប្រឹក្សាជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ(JICA)នៅស្នាក់កណ្តាលក្រុងតូក្យូ និងមន្ត្រីJICAភ្នំពេញ ដែលពិភាក្សាផ្តោតសំខាន់លេីការពង្រឹងកិច្ចសហប្រតិបតិ្តការសំខាន់ៗ នៅថ្ងៃចន្ទទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការដ្ឋានសុីម៉ាក់។
ក្នុងកិច្ចពិភាក្សាផ្តោតសំខាន់លេីការពង្រឹងកិច្ចសហប្រតិបតិ្តការសំខាន់ៗមួយចំនួនដូចជា៖
*១. JICA ប្តេជ្ញាជួយពង្រឹងសមត្ថភាពធនធានមនុស្សនិងសម្ភារបច្ចេកទេសលេីទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ សំដៅពង្រីកវិសាលភាពសមត្ថភាពអង្គភាពសុីម៉ាក់ជួយគាំទ្រហ្វឹកហ្វឺនចែករំលៃកបទពិសោធន៍ជាមួយបណ្តប្រទេសមានបញ្ហាមីនទាំងក្នុងតំបន់និងអន្តរជាតិ ដូចជាប្រទេសអ៊ុយក្រែន កូឡំបុី បណ្តាប្រទេសអាហ្វ្រិកចំនួន៥ប្រទេសជាដេីម។
*២. JICA បន្តចូលរួមជាដៃគូក្នុងការអនុវត្តន៍គម្រោងថ្មីៗដូចជាការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល នៃសម្ភារបច្ចេកទេសបោសសម្អាតមីនសំដៅធ្វេីឱ្យទាន់ការវិវត្តន៍បច្ចេកវិទ្យាថ្មីៗ ។
*៣. JICA បន្តគាំទ្រការសាងសង់អគារនៅវិទ្យាស្ថានបច្ចេកទេស និងផ្តល់សម្ភារៈបច្ចេកទេសបោសសម្អាតមីនដូចជាគ្រឿងចក្រកម្ទេចមីន ឧបករណ៍រាវមីន និងរថយន្តជាដេីម៕
ដោយ៖តារា