យន្តហោះពាណិជ្ជកម្មមួយគ្រឿងបានបុកជាមួយយន្តហោះមួយផ្សេងទៀត បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Scottsdale ក្នុងរដ្ឋ Arizona ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និង៤នាក់ផ្សេងទៀតរងរបួស។
នេះជាគ្រោះថ្នាក់ធ្លាក់យន្តហោះចុងក្រោយបំផុតនៅអាមេរិកបន្ទាប់ពីគ្រោះមហន្តរាយពីរជាប់គ្នាកាលពីខែមករា កន្លងមក។ តាមព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មនុស្សម្នាក់នៅជាប់ក្នុងយន្តហោះនៅឡើយ អ្នករងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ។
អ្នកពន្លត់អគ្គីភ័យ Dave Folio បាននិយាយថា អង្គភាពកំពុងស្ថិតនៅលើផ្លូវរត់ដែលកំពុងព្យាយាមជួយសង្គ្រោះមនុស្សដែលជាប់នៅខាងក្នុង។
អ្នកនាំពាក្យរបស់ Federal Aviation បាននិយាយថា “យន្តហោះ Learjet 35A បានធ្លាក់ចេញពីផ្លូវរត់បន្ទាប់ពីចុះចត និងបានបុកយន្តហោះពាណិជ្ជកម្ម Gulfstream 200 នៅលើផ្លូវជម្រាលនៅឯអាកាសយានដ្ឋាន Scottsdale Municipal ក្នុងរដ្ឋ Arizona ។ យើងមិនដឹងថាមានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះនោះទេ។ FAA កំពុងផ្អាកជើងហោះហើរចូលអាកាសយានដ្ឋានជាបណ្តោះអាសន្ន” ។
នេះជាសោកនាដកម្មផ្នែកអាកាសចរណ៍ជាបន្តបន្ទាប់ដែលបានអង្រួនសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ កាលពីថ្ងៃទី 30 ខែមករា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានបុកគ្នាកណ្តាលអាកាសជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន ដោយបានសម្លាប់មនុស្សទាំងអស់ 67 នាក់នៅលើយន្តហោះទាំងពីរ។
ក្នុងរយៈពេលមួយសប្តាហ៍ យន្តហោះពេទ្យបានធ្លាក់ចូលក្នុងសង្កាត់ Philadelphia ដែលមានមនុស្សកកកុញដោយបានសម្លាប់មនុស្ស ៧ នាក់ និងរបួស ១៩ នាក់។
កាលពីសប្តាហ៍មុន យន្តហោះធុនតូចដឹកមនុស្ស១០នាក់បានធ្លាក់នៅរដ្ឋអាឡាស្កា ហើយគ្មានអ្នកណាម្នាក់រួចផុតពីក្តីស្លាប់នោះឡើយ៕
រូបថត: yahoo news