សម្តេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានា​ នៅ​វត្តព្រះ​ឥន្ទ​សាមគ្គីធម៌

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង​ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​ប្រធានព្រឹទ្ធសភាកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ប្រទេសយើងដោយសារការបែកបាក់សាមគ្គី សង្គ្រាម បានធ្វើឲ្យប្រទេសជាតិខ្ទេចខ្ទី ។ យើងបានដឹកនាំប្រទេសទាំងបាតដៃទទេ រហូតមកមានការអភិវឌ្ឍលើគ្រប់វិស័យ។

-សម្តេចតេជោ ថ្លែងអំណរគុណជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងភ្លូកទឹកភ្លូកដី កាលពីឆ្នាំ២០២៣កន្លងទៅ ហើយថែមទាំងគាំទ្រចំពោះការប្រគល់អំណាចឲ្យអ្នកបន្តវេននាពេលបច្ចុប្បន្នផងដែរ។

-សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលបន្តវេន ពោលគឺក្នុងអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា នេះបានកំពុងបង្កើនល្បឿនក្នុងការអភិវឌ្ឍប្រទេស ហើយថែមទាំងធានានូវសុខសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងមានសព្វថ្ងៃផងដែរ។

-សម្តេចតេជោ​ ក៏បានសម្តែងទំនុកចិត្តចំពោះអ្នកបន្តវេនផងដែរ ដែលមិនបានធ្វើឲ្យប្រទេសមានការច្របូកច្របល់នោះ។

-សម្តេចតេជោ ថ្លែង​ផ្តាំទៅក្រុមអ្នកវិភាគ និង ពួកបរទេសមួយចំនួនដែលតែងតែរិះគន់ និងនិយាយថា ពេលណាសម្តេចធិបតីហ៊ុន ម៉ាណែត ដើរចេញពី ស្រមោលឪពុកនោះ គឺមិនអាចទៅរួចនោះទេ ខណៈការប្រគល់អំណាចរាជរដ្ឋាភិបាលបន្តវេននេះគឺធ្វើ ឡើងទៅតាមគោលនយោបាយគណបក្ស និងបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យ។

-សម្តេចតេជោ បានប្រកាសថា ក្នុងរយៈពេលជាង១៧ខែ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលបន្ត វេនកន្លងមកនេះ បានថែរក្សា ការពារ នូវសុខសន្តិភាព និងធ្វើការអភិវឌ្ឍប្រទេសបានជាបន្តបន្ទាប់។

-សម្តេចតេជោ ថ្លែងថា​ កុំថាឡើយអ្នកផ្សេងកូនខ្លួនឯងក៏នឹងត្រូវដកចេញពីដំណែងដែរ ប្រសិនបើហ៊ាន ដើរ ឬអនុវត្តផ្ទុយពីគោលនយោបាយរបស់គណបក្ស។ ការលើកឡើងរបស់សម្តេចតេជោ គឺឆ្លើយតបចំ ពោះអ្នកវិភាគ និងក្រុមបរទេសមួយចំនួនដែលតែងតែនិយាយថា«ពេលណាហ៊ុន ម៉ាណែត ដើរចេញពីស្រមោលឪពុក ឬស្រមោលគណបក្សប្រជាជនកម្ពុជា»នោះ។

-សម្តេចតេជោ បានលើកឡើងថា ក្រុមប្រឆាំងមួយចំនួន បានយករឿងរ៉ាវសញ្ញាបត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើជាអាជីវកម្មនយោបាយ និងដើម្បីកេងចំណេញនយោបាយ។ ការលើកឡើងរបស់សម្តេចតេជោនេះគឺចង់ចំអកទណ្ឌិតក្បត់ជាតិ និងបក្សពួក ដែលតែងតែអះអាងថាខ្លួនឯងឆ្លាត តែឲ្យអ្នកល្ងង់ប្រើក្បាលទៅវិញ ជាពិសេសការកែរដ្ឋធម្មនុញ្ញពី២ភាគ៣ទៅ៥០បូក១នោះ។

-សម្ដេចតេជោ ថ្លែងថា​ ទោះពិភពលោកប្រឈមនឹងសង្គ្រាម និងវិបត្តិនានា រួមទាំងបញ្ហាពាណិជ្ជកម្មពិភពលោក ដែលទើបកើតមាននៅពេលថ្មីៗនេះក៏ដោយ ក៏កម្ពុជា នៅតែបន្តមានកំណើនសេដ្ឋកិច្ច នៅក្រោមម្លប់សុខសន្តិភាពជាដដែល។

-សម្ដេចតេជោ​ ថ្លែង​បន្ថែមថា ទោះយើងកើនតិចក្ដី ក៏នៅតែមានកំណើនដូចប្រសាសន៍សម្ដេចដែល ធ្លាប់លើកឡើងថា ជាយុទ្ធសាស្ត្រជំហានគីង្គក់។

– សម្ដេចតេជោ សម្រេចប្រគេនអគារសិក្សាពីរខ្នង ៤៨ បន្ទាប់បន្ថែមដល់វត្តព្រះឥន្ទសាមគ្គីធម៌ ដើម្បីបំពេញតម្រូវការសិក្សារបស់សិស្ស និងសមណសិស្ស។ បន្ថែមពីនេះសម្ដេចតេជោក៏បានផ្ដល់ការឧបត្ថម្ភសម្រាប់ប្រាក់ខែគ្រូបង្រៀន គ្រូពេទ្យ និងការចំណាយផ្សេងៗនៅសាលារៀនេះក្នុមួយខែ ១០០ លានរៀលបន្ថែមទៀត។

...

– សម្ដេចតេជោ ថ្លែងថា​ ការផ្ដល់ក្របខណ្ឌរដ្ឋ គឺត្រូវអនុវត្តទៅតាមគោលនយោបាយ និងការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ មិនអាចផ្ដល់តាមរយៈលក្ខណ្ឌពិសេសណាមួយទៀតនោះទេ៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print