អង្គការហាម៉ាស់អះអាងថា ខ្លួននឹងពន្យារពេលដោះលែងអ្នកជាប់ឃុំ ភាគីអ៊ីស្រាអែលចោទប្រកាន់ថា បានល្មើសនឹងកិច្ចព្រមព្រៀងឈប់បាញ់គ្នា

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១០ខែកុម្ភៈ អ្នកនាំពាក្យនៃកងពលតូច al-Qassamដែលជាកងកម្លាំងប្រដាប់អាវុធស្ថិតក្រោមឱវាទចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស់) បានចេញសេចក្តីថ្លែងការណ៍ថា ការដោះលែងអ្នកជាប់ឃុំដែលពីមុនបានកំណត់ធ្វើនៅថ្ងៃទី១៥ខែកុម្ភៈ នឹងត្រូវពន្យារពេលរហូតដល់មានការជូនដំណឹងបន្ថែម។ ជាការឆ្លើយតប លោកKatz រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានថ្លែងថា សេចក្តីថ្លែងការណ៍របស់អង្គការហាម៉ាស់នេះ បាន”ល្មើសនឹងកិច្ចព្រមព្រៀងឈប់បាញ់គ្នាយ៉ាងកម្រោល” ។

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យនៃកងពលតូច al-Qassamបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ អង្គការហាម៉ាស់បានតាមដានរកឃើញទង្វើបំពាននិងមិនគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្កាហ្សាមួយចំនួនរបស់អ៊ីស្រាអែល ហើយអង្គការហាម៉ាស់បានបំពេញកាតព្វកិច្ចពាក់ព័ន្ធទាំងអស់។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ឱ្យតែអ៊ីស្រាអែលគោរពតាមកិច្ចព្រមព្រៀង នោះ អង្គការហាម៉ាស់ក៏នឹងគោរពតាមពាក្យសន្យារបស់ខ្លួនដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print