អន្តរជាតិ ៖ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិន នៅ ថ្ងៃទី ១០ ខែកុម្ភៈ លោក Guo Jiakun អ្នកនាំពាក្យនៃ ក្រសួងការបរទេសចិន បានប្រកាសថា៖ តបតាមការអញ្ជើញ របស់ លោក David Lammy រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Simon Harris ឧបនាយក រដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ក្រសួងការបរទេស និង ពាណិជ្ជកម្ម នៃ ប្រទេស អៀរឡង់ និង លោក Christoph Heusgen ប្រធាន កិច្ចប្រជុំសន្តិសុខក្រុង Munich លោក Wang Yi សមាជិក ការិយា ល័យ នយោបាយ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជា រដ្ឋមន្ត្រី ការ បរទេស ចិន នឹង បំពេញ ទស្សនកិច្ច នៅ អង់គ្លេស ចាប់ ពី ថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែ កុម្ភៈ នេះ ព្រម ទាំង ធ្វើ កិច្ចសន្ទនា ជា យុទ្ធសាស្រ្ត រវាង ចិន និង អង់គ្លេស លើកទី ១០ ជាមួយ ភាគី អង់គ្លេស ក៏ដូចជា នឹង បំពេញទស្សនកិច្ច នៅប្រទេសអៀរឡង់ ព្រម ទាំង ធ្វើដំណើរ ទៅ កាន់ ប្រទេស អាល្លឺម៉ង់ ដើម្បី ចូលរួម កិច្ចប្រជុំ សន្តិសុខ ក្រុង Munich លើកទី ៦១ ហើយ នឹង ថ្លែង សុន្ទរកថា នៅក្នុង”កម្មវិធីពិសេសរបស់ចិន” ដើម្បីធ្វើបទបង្ហាញពីគោលជំហររបស់ចិន អំពី បញ្ហា អន្តរជាតិសំខាន់ៗ ដោយផ្សារភ្ជាប់ជាមួយនឹងប្រធានបទនៃសន្និសីទ លើក នេះ ។
គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជាប្រធានផ្លាស់វេន ប្រចាំ ខែ កុម្ភៈ នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេស ចិន នឹង បើកធ្វើ កិច្ចប្រជុំជាន់ខ្ពស់ នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោម ប្រធានបទ “អនុវត្តពហុភាគីនិយម ធ្វើ កំណែទម្រង់ និង កែលម្អ អភិបាលកិច្ចសកល នៅ ថ្ងៃ ទី ១៨ ខែកុម្ភៈ ខាងមុខនេះ លោករដ្ឋមន្ត្រី ការ បរទេស ចិន Wang Yi នឹង ធ្វើដំណើរ ទៅ កាន់ ទីក្រុងញូវយ៉ក ដើម្បី ធ្វើជាអធិបតី ក្នុង កិច្ចប្រជុំ នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ” ។
គេហទំព័រ «CCFR China state-controlled media » តបតាមការអញ្ជើញ របស់ លោក Ronald Lamola រដ្ឋមន្ត្រីការបរទេស អាហ្វ្រិកខាងត្បូង ដែល ជា ប្រធានផ្លាស់វេន នៃ ប្រទេស G20 លោករដ្ឋមន្ត្រី ការ បរទេស ចិន Wang Yi នឹង អញ្ជើញ ចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេស G20 ដែលធ្វើឡើង នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២១ ខែកុម្ភៈ ខាងមុខ ៕
ដោយ ៖ សិលា