ដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកប៉ើងជិត២ម៉ែត្របាក់ជើងនៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់ដើរឆ្លងផ្លូវមិនប្រុងប្រយ័ត្នត្រូវម៉ូតូបុកប៉ើង២ម៉ែត្រដួលបាក់.កជើងខាងឆ្វេងកាលពី វេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិ ប្រសូត្រ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា អ្នកថ្មើរជើងមានឈ្មោះ ញ៉ឹម សុខា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប មុខរបរកសិករ រងរបួសបាក់.កជើងខាងឆ្វេង ។ រីឯម៉ូតូបង្កហេតុម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1B-4558 បើកបរដោយឈ្មោះ អន សារ៉ុន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបុគ្គលិកទូរគមនាគមន៍កម្ពុជា រស់នៅភូមិត្រពាំងស្មាច់ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ និងស្រ្តីរួមដំណើរជាមួយដួលបោកទៅលើថ្នល់ដែររបួសស្រាលរងរបួសស្រាលដូចគ្នា។

ប្រភពបន្តទៀតថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះដើរឆ្លងផ្លូវជាតិលេខ១ ពីទិសខាងត្បូងទៅជើងស្របពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកវីវ៉ា បើកពីទិសខាងលិចទៅកើតក៏បុកពេញទំហឹងប៉ើងជិត២ម៉ែត្រដួលបោកទៅលើថ្នល់បណ្តាលឲ្យបាក់.កជើងខាងឆ្វេងតែម្ដង។ គ្រោះថ្នាក់ខាងលើនេះគឺបណ្ដាលមកពីអ្នកថ្មើរជើងឆ្លងកាត់ថ្នល់ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុបន្ទាប់មកក្រុមគ្រួសារដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ដើម្បីសង្គ្រោះចំពោះម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយទាបដើម្បីដោះស្រាយតាមនីតិវិធី៕

1 2 3

ដោយ៖ យឹម សុថាន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print