បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ៣រូប បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀន ៣រូប នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងបានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពដ៏ខ្ពង់ខ្ពស់ ស្នើសម្តេចតេជោ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយពុំមានការបង្ខិតបង្ខំ ឬទិញដូរឡើយ។

ទន្ទឹមនឹងការផ្តាច់ខ្លួននេះ ពួកគាត់ក៏បានប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា លើបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយមជាក្រុមភេរវករ។
សូមបញ្ជាក់ថា ៖ សម្តេចតេជោទម្លាយឱ្យដឹងថា ផែនការបង្ហោះដ្រូនចង់ធ្វើឃាតសម្តេចនៅតាខ្មៅត្រូវបរាជ័យ។
នៅក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែុកុម្ភៈ ឆ្នាំ២០២៥ ម្សិលមុិញនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើទៅក្រុមអ្នកដែលបានរៀបចំផែនការបង្ហោះដ្រូនចូលភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅថា ពួកគេបានបរាជ័យហើយ។

សម្ដេចតេជោបានបន្តថា អ្នកឯងត្រូវដឹងថា គ្រាន់តែបាត់ខ្លួនមនុស្សម្នាក់ចេញពីតាកែវដើម្បីត្រៀមបង្ហោះដ្រូន ក៏ត្រូវបានសម្ដេចដឹងជាមុនដែរ ពោលគឺឱ្យតែពាក់ព័ន្ធនឹងសន្តិសុខជាតិ គឺសម្ដេចតែងតែទទួលបានព័ត៌មានមុនជានិច្ច ដូច្នេះសូមកុំគិតចង់ប្រហារជីវិតរបស់ខ្ញុំឱ្យសោះ។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា នេះជាអំពើភេវរកម្ម ហេតុដូច្នេះសូមបរទេសទាំងឡាយប្រយ័ត្នប្រយែង ទៅលើការគាំទ្រទាំងឡាយ និងមិនត្រូវលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដាច់ខាត ព្រោះថាបើពួកគេគាំទ្រពួកនេះ គឺមានន័យស្មើនឹងគាំទ្រអំពើភេវរកម្ម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print