យន្តហោះរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi រងការគំរាមវាយប្រហារ

ចែករំលែក៖

ជនសង្ស័យម្នាក់បានទូរស័ព្ទទៅកាន់បន្ទប់ត្រួតពិនិត្យរបស់ប៉ូលីស ដោយគំរាមវាយប្រហារលើយន្តហោះរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ខណៈពេលដែលគាត់កំពុងធ្វើដំណើរទៅកាន់ប្រទេសបារាំង និងត្រៀមទៅសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌានៅថ្ងៃទី 12 ខែកុម្ភៈបានដកស្រង់សម្តីប៉ូលីស Mumbai ដែលនិយាយថាយន្តហោះរបស់នាយករដ្ឋមន្ត្រី Narendra Modi ត្រូវបានគំរាមកំហែងដោយការវាយប្រហារភេរវករនៅមុនពេលដែលមេដឹកនាំធ្វើដំណើរទៅសហរដ្ឋអាមេរិក។
យោងតាមប៉ូលីស Mumbai ជនសង្ស័យម្នាក់បានទូរស័ព្ទទៅបន្ទប់ត្រួតពិនិត្យប៉ូលីសដោយគំរាមវាយប្រហារយន្តហោះរបស់នាយករដ្ឋមន្ត្រី។ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងចាប់ខ្លួនជននេះភ្លាមៗ ។ ព័ត៌មានបឋមបង្ហាញថាជនដែលគំរាមកំហែងនោះមានបញ្ហាផ្លូវចិត្ត។
ការគំរាមកំហែងនេះ បានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រី Narendra Modi កំពុងបំពេញទស្សនកិច្ចនៅប្រទេសបារាំង ហើយកំពុងរៀបចំចាកចេញទៅកាន់សហរដ្ឋអាមេរិក។នេះមិនមែនជាលើកទីមួយទេដែលប៉ូលិសក្រុងបុមបៃបានទទួលទូរស័ព្ទគំរាមទាក់ទងនឹងលោកនាយករដ្ឋមន្ត្រី Modi។ កាលពី ខែធ្នូ កន្លងទៅការគំរាមបំផ្ទុះគ្រាប់បែកត្រូវបានធ្វើឡើងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍របស់ប៉ូលិសចរាចរណ៍៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print