លោក Zhang Guoqing អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្រុងប៉ារីស

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃទី ១០ ខែកុម្ភៈ តាម ម៉ោង ក្នុងតំបន់ លោក Zhang Guoqing តំណាង ពិសេស របស់ លោកប្រធានរដ្ឋចិន Xi Jinping និងជា ឧបនាយករដ្ឋមន្រ្តី ចិន បាន អញ្ជើញ ចូលរួម និង ថ្លែង សុន្ទរកថា ក្នុង កិច្ចប្រជុំកំពូលបច្ចេកវិទ្យា បញ្ញា សិប្បនិម្មិត នៅ ក្រុង ប៉ារីស ។

គេហទំព័រ «CCFR China state-controlled media » លោក Zhang Guoqing បានលើកឡើង ថា បញ្ញា សិប្បនិម្មិត បានក្លាយជា កម្លាំងជំរុញ ដ៏ សំខាន់ សម្រាប់ ការធ្វើបដិវត្តន៍ បច្ចេកទេស និង វិទ្យាសាស្ត្រ និង នវានុវត្តន៍ខាង ឧស្សាហកម្ម ជុំ ថ្មី ។ ប្រទេសចិន បាននិងកំពុង ចូលរួម ក្នុង ការ ធ្វើ អភិបាលកិច្ច បញ្ញា សិប្បនិម្មិត ជាសកល ប្រកប ដោយ អកប្បកិរិយា ទំនួល ខុសត្រូវ ខ្ពស់ ។ ប្រឈមមុខនឹង កាលានុវត្ត ភាព និង បញ្ហា ប្រឈម នៃ ការអភិវឌ្ឍ បញ្ញាសិប្បនិមិត្ត សហគមន៍អន្តរជាតិគួរតែ ប្រកៀក ស្មា គ្នា ដើម្បី ផ្តួច ផ្តើម ឱ្យ ប្រើប្រាស់ AI ប្រកបដោយ សីលធម៌ ធ្វើឱ្យស៊ី ជម្រៅ នូវ កិច្ចសហប្រតិបត្តិការខាង ការ ច្នៃ ប្រឌិតថ្មី ពង្រឹង បរិយាបន្ន និង ផ្តល់ផលប្រយោជន៍ ជាទូទៅ ក៏ ដូច ជា ធ្វើឱ្យ អភិបាល កិច្ច សកល មានសុក្រឹតភាព ។ គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនរីករាយ ធ្វើការ ជាមួយ បណ្តា ប្រទេស នានា ក្នុ ងវិស័យ បញ្ញា សិប្បនិមិត្ត ដើម្បី រួមគ្នា ជំរុញ ការអភិវឌ្ឍ រួមគ្នា ការពារ សន្តិសុខ និង រួមគ្នា ចែក រំលែក សមិទ្ធផល ក្នុងន័យ រួមគ្នា កសាង សហគមន៍ រួម វាសនា របស់ មនុស្សជាតិ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print