ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងមិនប្រយ័ត្នបានជ្រុលចង្កូតរេទៅបុករនាំងដែកបង្កាន់ដៃលូ បណ្តាលឲ្យរងការខូចខាត ចំណែករថយន្ដបានដាច់កាឡេកង់រថយន្តទៅមុខលែងរួច ហេតុការណ៍ខាងលើនេះបានកាលពីវេលាម៉ោង១០និង៥០ នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅចំណុច ប្រឡាយលូ ក្នុងបុរីឈូកមាស ស្ថិតសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តបង្ក ម៉ាក FORD RANGER ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BX-1456 ក្នុងបុរីឈូកមាស តាមបណ្តោយផ្លូវលូ ទិសដៅដៅពីជើងទៅត្បូង ក៏ស្រាប់តែចង្កូតរថយន្តទៅស្តាំដៃ ជ្រុលទៅបុករនាំងដែកបង្កាន់ដៃលូតែម្តងខូវខាត រនាំងដែកបង្កាន់ដៃលូចំនួន០២ផ្ទាំង បណ្តាលឲ្យរថយន្តខាងលើដាច់កាឡេកង់មុខខាងស្តាំរងការខូចខាតបន្ដទៅមុខលែងរួច ។ដោយឡែកក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ ម្ចាស់រថយន្តពុំមានរងរបួសនោះទេ ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបានចរចារជាមួយម្ចាស់បុរី ដើម្បីសងរាល់ការខូចខាត រួចបានទាក់ទងទៅកាន់រថយន្តស្ទូចដើម្បីស្ទូចរថយន្ត យកទៅជួសជុលដោយខ្លួនឯង ៕
ដោយ ៖ ភារ៉ា ដង្កោ