លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នាថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមុិញ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារសំខាន់ៗ ដែល អ.ដ.ក. ដែលសម្រេចបាន និងកំណត់ទិសដៅការងារបន្ត ដឹកនាំប្រជុំដោយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. និង លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

លោកឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អ.ដ.ក. បានដាក់ចេញនូវទិសដៅការងារជាអាទិភាពចំនួន ៥ ដូចខាងក្រោម :

ទី១- កសាង និងពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើ អ.ដ.ក.

ទី២- បន្តលើកកម្ពស់ការយល់ដឹងអំពីបេសកកម្មរបស់ អ.ដ.ក. និងសារៈសំខាន់នៃការដោះស្រាយវិវាទដោយ អ.ដ.ក.

ទី៣- រៀបចំក្របខ័ណ្ឌច្បាប់ក្នុងការបង្វែរសំណុំរឿងពីស្ថាប័នតុលាការ មក អ.ដ.ក. សំដៅរួមចំណែកកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី និងធានាបានភាពសុខដុមរមនាក្នុងសង្គមជាតិ

ទី៤- រៀបចំការចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីពង្រឹងការដោះស្រាយវិវាទនៅមូលដ្ឋាន និងលើកកម្ពស់យន្តការដោះស្រាយវិវាទរបស់ អ.ដ.ក.

ទី៥- បន្តពង្រឹងសមត្ថភាព និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print