ភ្នំពេញ ៖ យ៉ាងហាចណាស់ក៏ក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានប្រមាណជាជាង ២០ស្ថាប័ន ចូលរួមបេសកកម្មព័ត៌មាន «ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុខេត្តមណ្ឌលគីរី និងខេត្តក្រចេះ» ដើម្បីជាការទាក់ទាញលើវិស័យទេសចរណ៍ផង និងផ្សព្វផ្សាយពីទិដ្ឋភាពពិត ឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ខក្នុងស្រុក ក្រៅប្រទេស ភ្ញៀវអន្តរជាតិបាន ឃើញពីការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសតំបន់ទេសចរណ៍ធម្មជាតិ មានដ៏សំបូរបែប ។
សូមបញ្ជាក់ថា ៖ ក្លឹបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានជាង ៥០នាក់ មកពី ២០ស្ថាប័ន ដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ក្នុងបេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានទ្រង់ទ្រាយធំពីឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ មណ្ឌលគិរី និងខេត្តក្រចេះ។
បេសកកម្មរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលដឹកនាំដោយ ក្លឹប អ្នកកាសែតកម្ពុជារំពឹងថាអត្ថបទសារព័ត៌មានរាប់រយចេញជា៥ភាសា៖ ខ្មែរ, បារាំង, វៀតណាម, ចិន និង អង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេស ដែលជាការរួមចំណែកដល់ ការស្រូបយកអ្នក វិនិយោគជាតិនិងអន្តរជាតិនិងភ្ញៀវទេសចរបន្ថែមទៀតមកកាន់ខេត្តភាគ ឦសានទាំងពីរនេះ។ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានថ្លែងថា «បេសកកម្មលើកនេះហាក់ប្លែក បន្តិចពី បេសកកម្មកន្លងមកដោយយើងបានផ្តោតទៅលើវិស័យឧស្សាហកម្មរ៉ែ និងកសិឧស្សាហកម្មទេសចរណ៍ ដែលជាវិស័យដ៏មានសក្តានុពលក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ខណៈការផ្សព្វផ្សាយពីសក្តានុពលនៃ ខេត្តភូមិភាគឦសាន ទាំងពីរនេះហាក់ដូចជាមិនទាន់ទូលំទូលាយនៅឡើយ»។
នេះជាបេសកកម្មលើកទី៧របស់ ក.អ.ក បន្ទាប់ពីបេសកកម្មដ៏មានសារសំខាន់បែបនេះត្រូវបានធ្វើ ឡើងជាបន្តបន្ទាប់ទៅតាមខេត្តនានារួម មានខេត្តព្រះសីហនុ កែប សៀមរាប ខេត្តពោធិ៍សាត់ និង រមណីយដ្ឋានឋានសួគ៌បូកគោ។
ក.អ.ក នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែង ផ្សេងៗ ជាច្រើនទៀត ហើយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ ក.អ.ក ដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង។
ក្លឹបអ្នកកាសែតកម្ពុជា តែងបានចូលរួមជាមួយស្ថាប័នរដ្ឋ ឯកជន ផ្សព្វផ្សាយនូវអ្វី ដែលជាប្រយោជន៍ទូទៅដល់សង្គមជាតិ ក្នុងនោះក៏ផ្តល់បទពិសោធន៍ដល់ អ្នកសារព័ត៌មាន ចាប់មុំ ចំណុចជ្រុងក្នុងការតាក់តែងនិពន្ធអត្ថបទ ឱ្យមានគុណភាព៕
ដោយ ៖ សិលា