កម្លាំងជំនាញគ្រាប់មិនទាន់ផ្ទុះ​ បានដោះបន្សាបនិងដឹកជញ្ជូនគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ជាង២៣០គីឡូក្រាមចំនួន១គ្រាប់ដោយសុវត្ថិភាព!

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ កម្លាំងជំនាញគ្រាប់មិនទាន់ផ្ទុះ​ នៅព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០២៥​ បានដោះបន្សាបនិងដឹកជញ្ជូនគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ជាង២៣០គីឡូក្រាមចំនួន១គ្រាប់ដោយសុវត្ថិភាព! គ្រាប់បែកនេះ ស្ថិតនៅភូមិតាបែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០២៥ម្សិលមិញ​​ នៅស្រុកអូររាំងឪ​ ខេត្តត្បូងឃ្មុំ​ នៅផ្ទះទិញអេតចាយ​ បានប្រមូលគ្រាប់កាំភ្លេីងធំសំណល់សង្គ្រាមរក្សាទុកនៅរបងផ្ទះរបស់ខ្លួនដូចតាំងពិព័រណ៍សង្គ្រាម! ទង្វេីបែបនេះខុសច្បាប់និងអាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃ!! ។

...

កម្លាំងប៉ូលីស​ និងកម្លាំងCMAC បានសហការប្រមូលគ្រាប់ទាំងនោះ​ និងបានធ្វេីការព្រមានណែនាំដល់ម្ចាស់ស្តង់អេតចាយលេីបញ្ហារក្សាទុកគ្រាប់អាវុធ​ជាតិផ្ទុះខុសច្បាប់បែបនេះ!! ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print