ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖ ផ្តល់បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង និងគ្រឿងញៀន ក្នុងអង្គសន្និបាតលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានអញ្ជើញធ្វើបទអន្តរាគមន៍ផ្តល់បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង និងគ្រឿងញៀន ក្នងឱកាសពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។

មានប្រសាសន៍ថ្លែងក្នុងអង្គសនិ្នបាត លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់ចេញនូវយន្តការអនុវត្ត​សំខាន់ៗចំនួន៥រួមមាន៖
ទី១- ត្រូវវាយតម្លៃសភាពការណ៍ ភូមិសាស្ត្រដែលឧស្សាហ៍កើតមានញឹកញាប់កំណត់ប្រភេទមុខសញ្ញាចរិកបទល្មើសពេលវេលាសកម្មភាព។ សិក្សាស្រាវជ្រាវស្វែងរកមូលហេតុប្រភពដែលបង្កើតឱ្យមានក្រុមក្មេងទំនើង ចងក្រងបញ្ជីគ្រប់មុខសញ្ញា បែងចែកតាមប្រភេទ ឈ្មោះក្រុម ប្រវត្តិសកម្មភាពដើម្បីដាក់វិធានការចាំបាច់ផ្សេងៗ ឱ្យចំគោលដៅ មានប្រសិទ្ធភាពខ្ពស់។

ទី២- បង្កើតក្រុមស្រាវជ្រាវបង្ក្រាប គួបផ្សំជាមួយការដាក់ចេញនូវ ផែនការច្បាស់លាស់ ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ជំនាញសរុប ដោយផ្តោតលើវិធានការចម្បង ០៣ចំណុច៖
-ល្បាតត្រួតពិនិត្យ បង្ការទប់ស្កាត់ បង្ក្រាបក្មេងទំនើងធ្វើសកម្មភាពនៅតាមមូលដ្ឋាន
-ចាត់វិធានការជំនាញស្រាវជ្រាវ បក្ខពួកសេសសល់ ពីខណ្ឌមួយទៅខណ្ឌមួយ គោលដៅផ្តាច់ដល់ឬសគល់
-សហការចុះត្រួតពិនិត្យ រដ្ឋបាលបែបជំនាញ តាមទីតាំងសង្ស័យ សំងំលាក់ខ្លួន។

ទី៣- បង្កើនការចុះផ្សព្វផ្សាយអប់រំ តាមមូលដ្ឋាន សាលារៀន ត្រូវសហការជាមួយគណៈគ្រប់គ្រងសាលា ដើម្បីផ្តល់ព័ត៌មានអំពីតម្រុយក្មេងទំនើង ចុះណែនាំអប់រំទីតាំងផលិត-កែច្នៃ ដាវ កាំបិត តាមដាន បន្សាប សកម្មភាពក្មេងទំនើង នៅតាមបណ្តាញសង្គមនានា បញ្ជៀបបញ្ហាក្មេងទំនើង រាល់គ្រប់វេទិកាសាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយនានា វិធានការខាងលើ បានអនុវត្តជាប់ជាប្រចាំ ដូចភ្លៀងរលឹម ទប់ស្កាត់មិនឱ្យមានក្រុមសង្គមងងឹត។

ទី៤- បញ្ហាប្រឈមមួយចំនួនដែលជាកត្តាជះឥទ្ធិពលដល់កិច្ចប្រតិបត្តិការមានដូចខាងក្រោម៖
– កង្វះការចែករំលែកផ្តល់ព័ត៌មានជំនាញមុខសញ្ញាធ្វើសកម្មភាពឆ្លងរាជធានី-ខេត្ត
-កង្វះកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ ដែលបម្រើឱ្យការងារជំនាញស្រាវជ្រាវបង្ក្រាប
– ផ្លាកលេខមធ្យោបាយធ្វើសកម្មភាព ក្លែងក្លាយមិនត្រឹមត្រូវ ឬ គ្មានព័ត៌មានទាំងស្រុង ពីក្មេងទំនើងដែលបានប្រើបណ្តាញសង្គម ជាមធ្យោបាយអួតបង្ហាញ អាវុធខុសច្បាប់ សមត្ថភាពខ្លាំង របស់ក្រុមខ្លួន ឬ ណាត់បក្ខពួកដើម្បីប្រព្រឹត្តសកម្មភាពហិង្សាខុសច្បាប់។

...

ទី៥- ស្នើដល់ស្នងការបណ្តាខេត្ត បង្កើតក្រុមការងារស្រាវជ្រាវ ទប់ស្កាត់ បង្ក្រាបក្រុមក្មេងទំនើង បង្កើតគ្រុបសម្រាប់ចែករំលែកព័ត៌មានអំពីមុខសញ្ញាក្មេងទំនើង តាមបណ្តារាជធានី-ខេត្ត អង្គភាព-ជំនាញពាក់ព័ន្ធ ត្រូវចូលរួមសហការ និងផ្តល់ព័ត៌មានឱ្យទាន់សភាពការណ៍៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print