នគរបាលរាជធានីភ្នំពេញបង្ហាញមុខឃាតករយកខ្សែរឹត កសម្លាប់គូដណ្ដឹង និងក្មេងទំនើងលួចឆក់ប្លន់ចំនួន២៨នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានធ្វើសន្និសិទកាសែតបង្ហាញជនសង្ស័យជាឃាតករដែលយកខ្សែតឹក សម្លាប់កម្មការិនីកាត់ដេរជាគូដណ្ដឹងនិងក្រុមក្មេងទំនើងលួចឆក់ប្លន់ចំនួនសរុបចំនួន២៨នាក់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាពី ឯកឧត្តមស ថេត អគ្គស្នងការនគរបាលជាតិនិងតាមការណែនាំរបស់ឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងមានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានសហការជាមួយនគរបាលនៃអធិការដ្ឋាននានាបានធ្វើការស្រាវជ្រាវបង្ក្រាបបានករណីឃាតកម្ម ក្រុមក្មេងទំនើងលួចឆក់ប្លន់ជាបន្តបន្ទាប់ដោយឃាត់ជនសង្ស័យបានចំនួន ២៨នាក់ដែលយកមកធ្វើសន្និសិទកាសែតបង្ហាញមុខជាសាធារណៈនៅថ្ងៃនេះ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថាចាប់តាំងពីថ្ងៃទី១០ខែកុម្ភៈ រហូតថ្ងៃទី១៣ខែកុម្ភៈឆ្នាំ ២០២៥នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនគរបាលខណ្ឌកំបូល,នគរបាលខណ្ឌឬស្សីកែវ,ខណ្ឌពោធិ៍សែនជ័យ,ខណ្ឌច្បារអំពៅ,ខណ្ឌដូនពេញនិងខណ្ឌដង្កោបានបង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៩ករណីដោយឃាត់ខ្លួនចំនួន២៨នាក់។
នៅក្នុងនោះករណីឃាតកម្ម១ករណីឃាត់បាន១នាក់,ករណីវាយប្លន់ម៉ូតូ២ករណីឃាត់ខ្លួន១៤ នាក់ជាក្មេងទំនើង,ករណីលួច៤ករណីឃាត់ខ្លួន៥ នាក់,ករណីឆក់២ករណីឃាត់ខ្លួនបាន៤នាក់និងកាន់កាប់អាវុធគ្មានការអនុញ្ញត១ករណីឃាត់ខ្លួនបានចំនួន៤ នាក់ជាក្មេងទំនើង។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថា ករណីឃាតកម្មគិតទុកជាមុនត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យាស្នងការរងនគបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌបានសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យនិងសហការជាមួយនគរបាលខេត្តព្រះសីហនុបង្ក្រាបបានឃាត់ខ្លួនបានបន្ទាប់ពីរៀបចំគំរោងគិតទុកជាមុនសម្លាប់អតីតគូដណ្ដឹងអស់ពេលប្រមាណជិតមួយខែ។
ឃាតកររូបនោះមានចិត្តសាហាវបានរៀបចំគម្រោងទុកជាមុនដោយទំនាក់ទំនងលួងលោមគូដណ្ដឹងដែលបែកបាក់គ្នានិងលួចខ្សែកខ្សែដៃជនរងគ្រោះតែត្រូវបានជនរងគ្រោះដឹងខ្លួនទាន់ និងបានរៀបចំគម្រោងទិញថ្នាំបំពុលជនជនរងគ្រោះតែពុំបានសម្រេចដោយជនរងគ្រោះដឹងខ្លួនទាន់។
លុះក្រោយមកក៏បានច្របាច់ក៏សម្លាប់អតីតគូរដណ្ដឹងប្លន់យកគ្រឿងអលង្ការ រួចគេចខ្លួនទៅខេត្តកំពង់សោមតែគេចមិនផុតពីសំណាញ់ច្បាប់។
.គួរបញ្ជាក់ថាឃាតកម្មនេះបង្កឲ្យភ្ញាក់ផ្អើល កាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅចំណុចបន្ទប់លេខ៦៦ ជាន់ទី៣ ផ្ទះជួលស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានសំណូមពរដល់បងប្អូនសាធារណជននៅក្នុងបណ្ដាញសង្គមសូមកុំបង្ហោះព័ត៌មានណាពុំពិតដែលធ្វើឲ្យប៉ះពាល់ដល់សមត្ថកិច្ចដូចជានៅករណីនៅក្នុងខណ្ឌសែនសុខ ម្ចាស់បានយកម៉ូតូទៅលក់ហើយប្រាប់បងប្អូនថាត្រូវចោរប្លន់ហើយត្រូវបានគេបង្ហោះនៅក្នុងបណ្ដាញ។លោកក៏បានបញ្ជាក់ឲ្យដឹងទៀតថាកន្លងមកឲ្យតែមានបទល្មើសកើតឡើងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេមិនទុកចោលនោះទេដោយដាក់បទបញ្ជាទៅកម្លាំងនគរបាលជំនាញដូចជានគរបាលនៅតាមមូលដ្ឋានចុះធ្វើការស្រាវជ្រាវហើយឈានទៅបង្ក្រាបបទល្មើសបានជាបន្តបន្ទាប់៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print