ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហោះជាសំណេរលើផេកផ្លូវការថា ៖ នៅថ្ងៃវិសេសវិសាលនេះ យើងអបអរសាទរក្ដីស្នេហ៍របស់យើងដោយបើកចំហថែមទៀត។ ខ្ញុំយកពេលវេលានេះបង្ហាញនូវចំណងស្នេហ៍ដ៏មានន័យដែលខ្ញុំ និងអូន ចំណាន បានសាងរួមគ្នាដោយទំនុកចិត្ត ការគោរពគ្នា ហើយក៏បង្ហាញនូវអនុស្សាវរីយ៍ដ៏មានតម្លៃដែលយើងទាំងពីរ និងគ្រួសារដ៏ល្អរបស់យើងបានសាងទ្បើង។
អ្នកឧកញ៉ា គិត ម៉េង បាននិយាយជាភាសាបេះដូងថា ៖ ចំណាន បងស្រទ្បាញ់អូនលើសពីដៃគូជីវិតរបស់បង។ អូនជាអ្នកគាំទ្រឥតងាករេរបស់បង ជាអ្នកដែលបងជឿជាក់ និងទុកចិត្តបំផុត។ អូនជាកម្លាំងចលករដែលមិនត្រឹមតែជំរុញទឹកចិត្ត និងបំផុសគំនិតល្អៗដល់បងប៉ុណ្ណោះទេ ប៉ុន្តែ ក៏ដល់កូនដ៏ល្អប្រពៃទាំងបួនរបស់យើងផងដែរ។ ប្រាជ្ញា ចិត្តមេត្តា ករុណា និងសេចក្តីស្រឡាញ់ឥតប្រែប្រួលរបស់អូនគឺជាសសរគ្រឹះរឹងមាំនៃផ្ទះរបស់យើង។
អ្នកឧកញ៉ា គិត ម៉េង បានបង្ហាញពីក្តីស្រឡាញ់ថា ៖ អូនបានបង្ហាញបងនូវអត្ថន័យនៃក្តីសេ្នហ៍ដ៏ជ្រាលជ្រៅ និងអត្ថន័យនៃជីវិតរស់នៅប្រកបដោយភាពរីករាយនៅក្នុងបច្ចុប្បន្នកាល តាមរយៈសំណើច បញ្ហាប្រឈមនានា និងពេលវេលាស្ងប់ស្ងាត់ដែលយើងបានឆ្លងកាត់ជាមួយគ្នា។ អូនមិនត្រឹមតែជាបេះដូងនៃគ្រួសារយើងប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាមនុស្សសំខាន់បំផុត និងជាអ្វីៗគ្រប់យ៉ាងដែលបងមាន។
អ្នកឧកញ៉ា គិត ម៉េង បញ្ជាក់ថា ៖ បុណ្យនៃក្តីស្រទ្បាញ់គឺគ្រាន់តែជាពេលវេលាមួយប៉ុណ្ណោះ ដែលប្រារព្ធធ្វើមួយថ្ងៃក្នុងមួយឆ្នាំម្តង ប៉ុន្តែក្តីស្នេហ៍របស់បងចំពោះអូនគឺមិនកំណត់ពេល និងគ្មានទីបញ្ចប់ឡើយ។ បង និងអូនរួមគ្នាសាងជីវិតមួយដែលពោរពេញទៅដោយប្រតិព័ទ្ធ សំណើច និងមានអត្ថន័យបំផុត។ បងមានមោទនភាពដែលមានអូនជាភរិយារបស់បង ហើយបងបេតីអូនរៀងរាល់ថ្ងៃ មិនមែនតែក្នុងឱកាសទិវានៃក្តីស្រទ្បាញ់នេះទេ។
អ្នកឧកញ៉ា គិត ម៉េង បានរំលេចថា ៖ នៅពេលដែលបង និងអូនបន្តដំណើរជីវិតជាមួយគ្នា ដោយការចិញ្ចឹមបីបាច់កូនៗ និងកសាងក្តីសុបិនរបស់យើង បងដឹងច្បាស់ណាស់ថាបេះដូងរបស់បងជាកម្មសិទ្ធិរបស់អូន ទាំងនៅថ្ងៃនេះ និងជារៀងរហូត។
រីករាយទិវានៃក្តីស្រទ្បាញ់ អូន ចំណាន! ៕
ដោយ ៖ សិលា