Havertz នឹងត្រូវអវត្តមានក្នុងរដូវកាលដែលសេសសល់ដោយសាររបួសសរសៃពួរ

ចែករំលែក៖

ខ្សែប្រយុទ្ធ Kai Havertz របស់ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវអវត្តមានពេញមួយរដូវកាលនេះ បន្ទាប់ពីរងរបួសសរសៃពួរអំឡុងពេលជំរុំហ្វឹកហាត់របស់ក្រុមនៅឌូបៃ។ អវត្តមានរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះនឹងមិនបានបង្ហាញខ្លួនក្នុងក្រុម ដែលមានការទទួលស្គាល់រហូតដល់ចុងបញ្ចប់នៃរដូវកាល២០២៤-២០២៥។

សារព័ត៌មានបានរាយការណ៍ពីការរហែកសរសៃពួរ ហើយថា រដូវកាលដែលសេសសល់របស់គាត់នៅឆ្នាំនេះទំនងជាត្រូវបានបញ្ចប់។ ប្រភពជិតស្និទ្ធនឹង Havertz រំពឹងថា នឹងត្រូវការការវះកាត់ បន្ទាប់ពីគាត់បានហោះហើរជាមួយក្រុមកាលពីថ្ងៃអង្គារ។

ក្លិប Arsenal មិនទាន់ធ្វើអត្ថាធិប្បាយជាសាធារណៈអំពីរបួសរបស់ Havertz នៅឡើយទេ។ អ្នកចាត់ការទូទៅលោក Mikel Arteta នឹងត្រូវបានសួរអំពីទំហំរបួសនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រ មុនពេលក្រុមរបស់គាត់ត្រូវប្រកួតជាមួយ Leicester City នៅថ្ងៃសៅរ៍។

ខ្សែប្រយុទ្ធ Gabriel Jesus ក៏បានធ្វើការវះកាត់សរសៃពួរខាងមុខក្នុងជង្គង់របស់គេ ខណៈដែលខ្សែប្រយុទ្ធ Bukayo Saka ទទួលបានការវះកាត់របួសសរសៃពួរកាលពីខែធ្នូ។ ចំណែក Gabriel Martinelli បានរងរបួសសរសៃពួររបស់គាត់កាលពីសប្តាហ៍មុនក្នុងការចាញ់ក្នុងពានរង្វាន់ League Cup ក្រោមថ្វីជើងក្រុម Newcastle ហើយត្រូវបានគេរាយការណ៍ថា នឹងអវត្តមានច្រើនជាងមួយខែ។

Havertz បានបង្ហាញខ្លួន៣៤ប្រកួតនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ ហើយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិបជាមួយនឹង១៥គ្រាប់ និង assists ៥ដង។

ការបន្ថែមកីឡាករ Havertz ទៅក្នុងបញ្ជីរបួសនោះនឹងធ្វើឱ្យក្រុមលោក Arteta ខ្វះអ្នកស៊ុតបញ្ចូលទី បន្ទាប់ពីក្លិបមិនអាចចុះហត្ថលេខាលើការពង្រឹងតំបន់ប្រយុទ្ធនៅក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករា។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា “គាត់ខកចិត្តជាមួយនឹងកង្វះសកម្មភាពជាមួយនឹងការផ្តល់ជូនសម្រាប់ Ollie Watkins របស់ Aston Villa ត្រូវបានច្រានចោល”។

ពាក្យចចាមអារ៉ាមដែលភ្ជាប់ទៅនឹងក្លិបកាំភ្លើងធំដូចជា Alexander Isak របស់ Newcastle, Matheus Cunha របស់ Wolves, Benjamin Sesko របស់ Leipzig និង Evan Ferguson របស់ Brighton នឹងមិនទាន់ប្រាកដប្រជាទេ ប៉ុន្តែក្លិបនៅតែបង្ហាញជំហរពីការតាមប្រម៉ាញ់យកកីឡាករណាមួយក្នុងចំណោមកីឡាករទាំងអស់ខាងលើនេះ។

លោក Arteta បាននិយាយកាលពីសប្តាហ៍មុនថា Havertz ប្រហែលជាត្រូវចាប់ផ្តើមការប្រកួតទាំងអស់សម្រាប់រដូវកាលដែលនៅសល់ ហើយជម្រើសផ្សេងទៀតរបស់គាត់ក្នុងការលេងក្នុងតំណែងគឺខ្សែបម្រើស្លាប Leandro Trossard, Raheem Sterling និង Ethan Nwaneri។

សមាជិកក្រុម Arsenal បានហោះចេញពីការហ្វឹកហាត់ក្នុងអាកាសធាតុក្តៅកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីត្រូវបានធ្លាក់ចេញញពីពាបរង្វាន់ League Cup ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ពួកគេមិនបានចូលរួមក្នុងការប្រកួត FA Cup ចុងសប្តាហ៍នេះទេ បន្ទាប់ពីបរាជ័យក្នុងជុំទី៣របស់ពួកគេក្រោមថ្វីជើងក្រុម Manchester United។

...

កាលពីរដូវកាលមុន បន្ទាប់ពីសម្រាកស្រដៀងគ្នានេះ Arsenal បានបន្តឈ្នះ១៦ប្រកួតក្នុងចំណោម១៨ប្រកួតបន្ទាប់របស់ពួកគេ។ បច្ចុប្បន្ន Arsenal ឈរនៅលេខរៀងទី2ក្នុងក្របខ័ណ្ឌ Premier League ដោយដេញតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន៦ពិន្ទុដែលមានមួយប្រកួតក្នុងដៃ ៕ (រូបភាព ៖ BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print