ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចកាច់កម៉ូតូនៅក្រុងតាខ្មៅ

ចែករំលែក៖

កណ្ដាល៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពកាច់កម៉ូតូពលរដ្ឋបានមួយគ្រឿង នៅចំណុច មុខឃ្លាំងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី ។

     មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វុទ្ធី ដេវីត ភេទប្រុស អាយុ១៥ឆ្នាំ ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល,មុខរបរនៅផ្ទះ សម្ភារៈបាត់បង់៖

ម៉ូតូមួយគ្រឿងម៉ាកSuzuki  nex ពណ៌លឿងសេរី២០១៤ស្លាកលេខភ្នំពេញ១CN៤៤០១។ចំណែកជនសង្ស័យឈ្មោះ ស្រ៊ុន សុរិក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖ ឧបករណ៍សម្រាប់កាច់កម៉ូតូចំនួនមួយ(ដែកសំប៉ែតចុងស្រួចមួយនិងសោរខ្សៀរាងអក្សរLមួយ(របស់ជនសង្ស័យ)។

      ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅខាងមុខឃ្លាំងដាក់ឥវ៉ាន់ ហើយដើរចូលទៅធ្វើការរបស់ខ្លួនបាត់ទៅ។បន្ទាប់មកក៏មានជនសង្ស័យម្នាក់ឈ្មោះស្រ៊ុនសុរិក ភេទប្រុស អាយុ២៨ឆ្នាំ បានមកធ្វើសកម្មភាពលួចកាច់ករយកម៉ូតូនោះជិះគេចខ្លួនទៅបាត់។លុះមកដល់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៥ ទើបឃើញជនសង្ស័យខាងលើ បានចូលមករស់នៅក្នុងភូមិដ្ឋានវិញ រួចហើយត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ចុះធ្វើការឃាត់ខ្លួនព្រមទាំងដកហូតបានឧបករណ៍សម្រាប់លួចកាច់ករម៉ូតូចំនួនមួយ យកមកសាកសួរនៅប៉ុស្តិ៍ដើម្បីចាត់ការតាមនិតិវិធីតែម្តង។

    តាមការសាកសួរជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថា៖ គាត់ពិតជាបានយកឧបករណ៍សម្រាប់កាច់សោរកម៉ូតូ ទៅធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ជនរងគ្រោះខាងលើប្រាកដមែន  ហើយម៉ូតូដែលលួចបាននោះគឺគាត់បានយកទៅលក់នៅម្តុំផ្សារឃ្លាំងរំសេវឲ្យជនមិនស្គាល់ឈ្មោះបានប្រាក់២០០$យកទៅស៊ីចាយអស់ហើយ។

      បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print