ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែល អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ដោយឡែកនាយឧត្តមសេនីយ៍ ទៀ វិញ មេទ័ពជើងទឹក ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី៨ ខែកុម្ភ: ឆ្នាំ២០២៥ ៕
ដោយ ៖ សិលា
...