ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងប្រញាប់ប្រញាល់រាយការណ៍មកសមត្ថកិច្ចចុះមកអន្តរាគមន៏ ជួយសង្គ្រោះអកុសល ហួសពេលទៅហើយ បន្ទាប់ពីក្មេងប្រុសម្នាក់ចុះលេងទឹកក្រវ៉ាត់ស្ពានតាហោ ធ្លាក់ប្រឡាយលង់ស្លាប់។
ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង ៩ព្រឹកថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០២៥ ស្ថិតនៅភូមិក្បាលស្ពានសង្កាត់ពោធ៏តាហោ ក្រុងស្វាយរៀង។
តាមអ្នកភូមិ បានអោយដឹងថាមុនកើតហេតុ មានក្មងប្រុសម្នាក់អាយុប្រមាណ១០ឆ្នាំ ដែលដើររើសអេតចាយ រស់ក្នុងភូមិរោងបន្លែសង្កាត់ស្វាយរៀង បានមកដល់ក្រវ៉ាត់ស្ពានតាហោព្រែកទន្លេវៃគោ ហើយក៏បានចុះលេងទឹកប្រមាណមួយម៉ោង ស្រាប់តែមានការភ្ញាក់ផ្អើល ថាមានក្មេងលង់ទឹកទើបប្រញ៉ាប់ប្រញ៉ាល់នាំគ្នាចុះរាវរកប្រទះឃើញនិងស្រង់លើកដាក់លើគោកជួយសង្គ្រោះជីវិតអកុសលហួស ពេលទៅហើយ។
ក្រោយមកសមត្ថកិច្ចនគរបាលបានធ្វើកំណត់ហេតុនិងបាន ពិនិត្យសពដោយសន្និដ្ឋានថា ពិតជាលង់ទឹកប្រាកដមែន ទើប្រគល់អោយម្ដាយក្មេងរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕