លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសជួបពិភាក្សាការងារជាមួយលោក Wang Yi

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ តាម ម៉ោងក្នុងតំបន់ នៅទីក្រុងឡុងដ៍ លោក Keir Starmer នាយក រដ្ឋមន្ត្រី អង់គ្លេស បាន ជួបពិភាក្សា ការងារ ជាមួយ លោក Wang Yi សមាជិក ការិយាល័យ នយោបាយ នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជា រដ្ឋមន្ត្រី ការ បរទេស ចិន ដែល កំពុង បំពេញទស្សនកិច្ច នៅ អង់គ្លេស ។

គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បាន លើកឡើង ថា លោកប្រធានរដ្ឋចិន Xi Jinping បាន ជួបពិភាក្សា ការងារ ដោយជោគជ័យ ជាមួយ លោក នាយករដ្ឋមន្ត្រី កាលពីចុង ឆ្នាំ មុន ដែល បាន ចាប់ផ្តើម ដំណើរការ នៃ ការកែលម្អនិងអភិវឌ្ឍ ទំនាក់ទំនង រវាង ចិន និង អង់គ្លេស ។ ចិន និង អង់គ្លេស សុទ្ធតែជា រដ្ឋសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ ភាគីទាំងពីរ គួរ បង្កើនការប្រាស្រ័យទាក់ទងខាងយុទ្ធសាស្ត្រ បង្កើនការយល់ដឹង និង ការ ជឿ ទុកចិត្ត គ្នា ទៅវិញទៅមក បង្ហាញពីទំនួលខុសត្រូវរបស់ប្រទេសធំ ក៏ដូចជា បង្កើន កិច្ច សហប្រតិបត្តិការ ក្នុង វិស័យ ដែល ពាក់ព័ន្ធ នឹង អនាគត របស់មនុស្សជាតិ ដូចជា ការ ឆ្លើយតប នឹង បម្រែបម្រួលអាកាសធាតុ បញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍ បៃតង ជាដើម ដើម្បី បំពេញ បន្ថែម នូវ ភាពប្រាកដប្រជានិងស្ថិរភាពកាន់តែច្រើន ដល់ពិភពលោក ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Keir Starmer បានថ្លែងថា បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការ លើ គ្រប់ វិស័យ រវាង អង់គ្លេស និង ចិន ទទួលបានការវិវឌ្ឍរីកចម្រើនដ៏វិជ្ជមាន ហើយ រំពឹង ទុក ប្រទេស ទាំងពីរ ធ្វើកិច្ចសន្ទនា យ៉ាង ស្មោះត្រង់ និងប្រកបដោយលក្ខណៈស្ថាបនា ដើម្បី ជំរុញ ទំនាក់ ទំនង រវាង អង់គ្លេស និង ចិន ឱ្យ វិវឌ្ឍរីកចម្រើនទៅមុខប្រកបដោយស្ថិរភាព និង និរន្តរ ភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print