ទិវានៃក្តីស្រឡាញ់ដ៏ក្តុកក្តួលសម្រាប់ស្ត្រីមេម៉ាយអ៊ុយក្រែនដែលស្វាមីឬសង្សារបានស្លាប់ក្នុងសង្គ្រាម

ចែករំលែក៖

ប្រទេសជាច្រើននៅជុំវិញពិភពលោក ពិសេសគឺយុវវ័យមានភាពសប្បាយរីករាយជាមួយនឹងមនុស្សជាទីទីស្រឡាញ់របស់ខ្លួន ដោយបានជូនកាដូផ្កាកុលាប បង្ហាញពីក្តីស្រឡាញ់ ទៅវិញទៅមក។ ដោយឡែកនៅក្នុងប្រទេសអ៊ុយក្រែន ស្ត្រីមេម៉ាយរាប់ម៉ឺននាក់ ឬ ស្ត្រីដែលបានបាត់បង់គូស្នេហ៍ដោយសារសង្គ្រាមបានស្រក់ទឹកភ្នែកនៅថ្ងៃនៃក្តីស្រឡាញ់។

នាង Natalia បានយកសៀវភៅពណ៌ស្វាយទៅផ្នូរប្តីរបស់នាងដើម្បីអានកំណាព្យនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។ “ខ្ញុំបានផ្តល់ឱ្យគាត់នូវសៀវភៅនេះជាកាដូខួបអាពាហ៍ពិពាហ៍។ មួយខែក្រោយមកគាត់បានស្លាប់នៅក្នុងសមរភូមិ” Natalia បាននិយាយទាំងទឹកភ្នែកហូរលើមុខនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ថ្ងៃទី 14 ខែកុម្ភៈខណៈពេលដែលនាងឈរនៅផ្នូរប្តីរបស់នាង Vassyl ដែលជាទាហានអ៊ុយក្រែនដែលបានស្លាប់នៅជួរមុខហើយត្រូវបានគេបញ្ចុះនៅភាគខាងលិចនៃទីក្រុង Lviv ។
Natalia និង Vassyl បានរួមរស់ជាមួយគ្នាអស់រយៈពេល 21 ឆ្នាំ មានកូនបីនាក់ហើយកូនពៅមានអាយុត្រឹមតែ 6 ឆ្នាំប៉ុណ្ណោះ។ Vassyl គឺជាអ្នកនិពន្ធម្នាក់ ស្រលាញ់អក្សរសិល្ប៍។ ដោយសារគាត់មិនមានពេលអានសៀវភៅកំណាព្យដែលប្រពន្ធរបស់គាត់បានផ្តល់ឱ្យគាត់ Natalia បានយកវាទៅទីបញ្ចុះសព “ដើម្បីអានឱ្យគាត់” ។
នាង Natalia មិនមែនជាមនុស្សតែម្នាក់គត់ដែលប្តីយោធាត្រូវបានគេបញ្ចុះនៅទីបញ្ចុះសពក្នុងទីក្រុង Lviv ជាកន្លែងដែលមានប៉េងប៉ោងរាងបេះដូងពណ៌ក្រហម តុក្កតា ផ្កាកុលាប និងទង់ជាតិត្រូវបានគេដាក់នៅលើផ្នូរនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។
ម៉ារីយ៉ាបានបាត់បង់ប្តីរបស់គាត់ឈ្មោះ Andrey នៅថ្ងៃណូអែលកាលពីឆ្នាំមុន។ ពួកគេមិនដែលប្រារព្ធទិវានៃក្តីស្រឡាញ់ទេ ពីព្រោះម៉ារីយ៉ាគិតថា “វាជាការបោកបញ្ឆោតទីផ្សារ” ដោយមនុស្សលក់វត្ថុនៃក្តីស្រឡាញ់។
នាងបាននិយាយថា “ប៉ុន្តែខ្ញុំនៅតែចង់មកថ្ងៃនេះ” ។ “វាគួរឲ្យសោកស្ដាយ និងពិតជាអយុត្តិធម៌ណាស់។ ជំនួសឱ្យការមានជីវិតល្អដូចយើងកាលពីមុនសង្រ្គាម ឥឡូវនេះមានផ្នូរតែមួយនៅក្នុងទីបញ្ចុះសព”។
ស្ត្រីមេម៉ាយម្នាក់ទៀតមានឈ្មោះថា Natalia ដោយប្រុងប្រយ័ត្នដាក់បេះដូងតូចមួយដាក់ផ្កានៅលើផ្នូរប្តីរបស់នាងដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើឡានរបស់គាត់។
នាងបាននិយាយថា “ខ្ញុំនៅតែមិនអាចទទួលយកការណ៍ពិតដែលថាគាត់លែងនៅក្នុងពិភពលោកនេះ ខ្ញុំមិនដែលឮសំលេងរបស់គាត់ទេ ខ្ញុំនឹងលែងឃើញគាត់ម្តងទៀត”។ “ប្តីរបស់ខ្ញុំស្រឡាញ់ខ្ញុំខ្លាំងណាស់ គាត់តែងតែទូរស័ព្ទមកប្រាប់ខ្ញុំ ហើយនិយាយថាគាត់ស្រឡាញ់ខ្ញុំ។ ប្រសិនបើគាត់នៅមានជីវិត គាត់នឹងអបអរសាទរខ្ញុំនៅថ្ងៃនេះ” ។
នៅទីក្រុង Kramatorsk ក្បែរសមរភូមិជួរមុខក្នុងទីក្រុង Donetsk វេជ្ជបណ្ឌិតយោធាអាយុ 30 ឆ្នាំ Yaroslav កំពុងរៀបចំប្រារព្ធទិវានៃក្តីស្រឡាញ់សម្រាប់ឆ្នាំទី 3 ជាប់ៗគ្នាដោយគ្មានប្រពន្ធរបស់គាត់។ ទោះបីជានៅឆ្ងាយក៏ដោយ គាត់បានរក្សាជំនឿនេះ៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print