កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារបាន ឃាត់ខ្លួនក្មេងទំនើង ០២នាក់ដែលដាក់កាំបិតតាមខ្លួននាម៉ោង ១២យប់

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារបាន បានឃាត់ខ្លួនក្មេងទំនើង ០២នាក់​ បន្ទាប់ពី​ឃាត់ខ្លួន​ឆែកឆេរ​រកឃើញ​ដាក់កាំបិតតាមខ្លួន​ កាលពី១២យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។ 

ក្នុងប្រតិបត្តិការនោះ​ ដោយអនុវត្តតាមមតិដឹកនាំដ៏​ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ បានចេញល្បាតពួនស្ទាក់ដើម្បីបង្ការបង្ក្រាបបទល្មើស នៅបណ្តោយផ្លូវជាតិលេខ៥ ហើយបានឃើញម៉ូតូម៉ាក Dream 125cc ពណ៍ក្រហម អត់ផ្លាកលេខជិះលើផ្លូវជាតិលេខ៥ ពីកើតមកលិចមានការសង្ស័យ កម្លាំងយើងត្រួតពិនិត្យ និងឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់នៅចំណុចមុខក្លោងទ្វាវត្តខ្នាចរមាស ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ។

ជនសង្ស័យដែរបានឃាត់ខ្លួន ០២នាក់៖

១.ឈ្មោះ ទូច រីឆាត ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិពិតត្រង់ ឃុំត្រពាំងជង

២.ឈ្មោះ គឹម ចិត្រា ភេទ ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង

វត្ថុតាងដែលដកហូតរួមមាន៖

១.ម៉ូតូម៉ាក Dream 125cc ពណ៍ក្រហម សេរីឆ្នាំផលិត២០២២ គ្មានផ្លាកលេខ ០១គ្រឿង

២.កាំបិត ០២ដើម

បច្ចុប្បន្នជនសង្ស័យបព្ជូានមកអធិការដ្ឋាន  ករណីនេះជំនាញកំពុងបំពេញបែបបទបព្ជូានជនសង្ស័យទៅខេត្ត ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print