ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយថា មន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់ សើម ក ពីការទទួល សំណូកសូកប៉ាន់របស់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសថៃ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ​ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន SBM News បានបង្ហោះតាមបណ្តាញសង្គម TikTok ដោយសរសេរថា មន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមក ពីការទទួល សំណូកសូកប៉ាន់របស់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសថៃ។

កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ បានបញ្ជាក់ឱ្យដឹងថា រាល់ ទំនិញដែលបានឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកូន ស្ថាប័នជំនាញសម្រាប់ការត្រួតពិនិត្យលើការ ចេញ-ចូល ទំនិញគ្រប់ប្រភេទតាមនីតិវិធីជំនាញរបស់អង្គភាពស្ថាប័នគយ និងរដ្ឋាករ ។ 

ដោយឡែកចំពោះនគរបាលច្រកទ្វារតំបន់ព្រំ ដែនបឹងត្រកូន មានភារកិច្ចគ្រប់គ្រងចេញ-ចូលឆ្លងកាត់ព្រំដែនរបស់អ្នកដំណើរ (មនុស្ស) និងថែរក្សាសន្តិសុខសណ្តាប់ ធ្នាប់ សម្រាប់ចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែន និងអនុវត្តតាមនីតិវិធីជំនាញ ដែលបានចែងក្នុងច្បាប់ និងបទដ្ឋានគតិ យុត្តបានកំណត់ ។ ចំពោះជនស្លៀកពាក់ស៊ីវិល ក្នុងរូបភាពដែលបានផ្សាយ ក្នុងព័ត៌មានខាងលើ (ពាក់អាវពណ៌សនឹងអាវ ពណ៌ឈាមជ្រូក) មិនមែនជាសមត្ថកិច្ចនគរបាលយើងទេ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធនូវខ្លឹមសារបានចុះផ្សាយខាង លើធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កងកម្លាំងនគរបាលប្រចាំការនៅប៉ុស្តិ៍ច្រកតំបន់បឹងត្រកូន ដែលកំពុង ប្រឹងប្រែងបំពេញភារកិច្ចការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។

អាស្រ័យហេតុនេះ សូមសាធារណជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន និងស្នើឱ្យសារព័ត៌មាន SBM News បានបង្ហោះតាមបណ្តាញសង្គម Tik Tok កែតម្រូវឡើងវិញ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print