អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Guo Jiakun អ្នកនាំពាក្យ នៃ ក្រសួងការបរទេស ចិន បាន ថ្លែង ក្នុង សន្នីសិទ សារព័ត៌មាន ជាប្រចាំ នៅ ថ្ងៃទី ១៤ ខែកុម្ភៈថា កិច្ចសហប្រតិបត្តិការរាវង ចិននិង រុស្ស៊ី មិន សំដៅ ទៅលើ ភាគី ទី បី ទេ ហើយក៏មិន រង ផលប៉ះពាល់ ពី កត្តាភាគីទីបី ផងដែរ ។ ប្រទេស ចិន រីក រាយ បន្ត ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ ដល់គ្នា ទៅ វិញ ទៅ មក និង ឈ្នះ-ឈ្នះ ជាមួយ រុស្ស៊ី ដោយឈរលើមូលដ្ឋាន មិនចង់ បក្សសម្ព័ន្ធ មិនបដិបក្ខ និង មិន សំដៅ ចំពោះ ភាគីទីបី ។
គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បាន លើកឡើង ថា ប្រទេសចិន និងរុស្ស៊ី គឺជា ដៃគូ សហការ និង សម្របសម្រួល ជាយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ក្នុងយុគសម័យថ្មី ។ ប៉ុន្មានឆ្នាំ ចុងក្រោយ នេះ ក្រោមការណែនាំជាយុទ្ធសាស្រ្តរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ ទំនង រវាង ចិន និង រុស្ស៊ី បានច្រានចោលការរំខានពីខាងក្រៅ ហើយបាន រក្សាការអភិវឌ្ឍប្រកបដោយភាព រឹងមាំ និង ស្ថិរភាព ដែល កំពុង ស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ ប្រទេស ចិន រីករាយ ធ្វើ ការ ជាមួយរុស្ស៊ី ដើម្បី ពង្រឹង ទំនាក់ទំនងសុខដុមរមនានិងមេត្រីភាពយូរអង្វែង រវាង ប្រទេសទាំងពីរ បន្ត ជំរុញ កិច្ចសហការ និង សម្របសម្រួល ជាយុទ្ធសាស្ត្រ ដោយ គ្រប់ ជ្រុង ជ្រោយ ដើម្បី ធ្វើឱ្យស៊ីជម្រៅ នូវ កិច្ចសហប្រតិបត្តិការ ដែល ផ្តល់ផលប្រយោជន៍ ដល់គ្នា ទៅ វិញ ទៅមក និង ឈ្នះ -ឈ្នះ រវាង ប្រទេសទាំងពីរ ៕
ដោយ ៖ សិលា