អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រិលទឹកកក ក៏ជាភ្នំមាស់ភ្នំប្រាក់ដែរ។ តំបន់ជាច្រើនរបស់ចិនបាននិងកំពុងជំរុញសេដ្ឋកិច្ចព្រិល ។ ឧទាហរណ៍ថា ៖
*ខេត្ត Liaoning និងភូមិភាគស្វយ័ត Xinjiang ធ្វើការប្រកួតកីឡាព្រិលទឹកកកថ្នាក់ជាតិនិងអន្តរជាតិ។
*ខេត្ត Heilongjiang ជាតំបន់ទេសចរលម្ហែកាយទឹកកកដែលល្បីឈ្មោះលើពិភពលោក។
*ខេត្ត Jilinមានឧទ្យានឧស្សាហកម្មផលិតបរិក្ខារកីឡាព្រិលទឹកក។
* ភូមិភាគស្វយ័ត ម៉ុហ្គោលីក្នុងមានកន្លែងទេសចរព្រិលចំនួនច្រើន។
*នៅខណ្ឌChongliខេត្តHebei ដែលជាកន្លែងធ្លាប់ធ្វើការប្រកួតកីឡាអូឡាំពិករដូវរងា ពេញមួយឆ្នាំ២០២៤បានទទួលអ្នកទេសចរចំនួនលើសពី៨.៥៣លាននាក់។
*នៅភូមភាគស្វយ័ត Ningxia មានកម្មវិធីទេសចរណ៍ពិសេសមានដូចជា ឡើងភ្នំមើលថ្ងៃរះ ការធ្វើទេសចរក្នុងវាលខ្សាច់នាពេលរដូវរងាជាដើម ដែលប្រើប្រាស់យ៉ាងពេញលេញនូវធនធានធម្មជាតិពិសេសរៀងខ្លួន។
គេហទំព័រ «CCFR China state-controlled media » និយាយរួម ទេសចរណ៍ជាស្ពាននៃការផ្សព្វផ្សាយអរិយធម៌ ការផ្លាស់ប្តូរវប្បធម៌ និងការបង្កើនចំណងមិត្តភាព។ ប្រជាជនចិនទទួលភ្ញៀវប្រកបដោយមេត្រីភាពនិងរាក់ទាក់ ការបើកទូលាយនិងបរិយាបន្នជាវិធីទំនាក់ទំនងជាមួយសកលលោករបស់ចិន។ ប្រទេសចិនស្វាគមន៍មិត្តមកពីគ្រប់ទិសទី ស្វាគមន៍មកដើរកម្សាន្តនៅប្រទេសចិន ដើម្បីឈ្វេងយល់កាន់តែច្រើនអំពីប្រទេសចិន៕
ដោយ ៖ សិលា