បុរសម្នាក់ត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅសាលាដំបូង ខណៈជិះម៉ូតូមកលូចស្រាបៀរ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃអាទិត្យ​ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលព័ត៌មានពីឈ្មោះ វិត សីហា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ លក់ដូរ អាសយដ្ឋាននៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្ត បានរាយការណ៍មកថាឃើញជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកZOOMER-X ពណ៌ខៀវ លាយក្រហម ពាក់ផ្លាកលេខកំពត 1Q-2781 ធ្វើសកម្មភាពជិះម៉ូតូលួចស្រាបៀយ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។ក្រោយពីទទួលបានព័ត៌មាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ រ៉ាំ រ៉ាន ភេទស្រី អាយុ២០ឆ្នាំ នៅចំណុច ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ រួមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីធ្វើការសួរនាំតាមនីតិវិធី។ បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យរួចមក ស្រាប់តែមានជនរងគ្រោះចំនួន០២នាក់ទៀត គឺឈ្មោះ ឈិម គីម ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងឈ្មោះហូ សៃផុន ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ អាសយដ្ឋាននៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលជនសង្ស័យធ្លាប់លួច(ស្រាបៀ)កន្លងមក ហើយបានមកដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ផងដែរ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចស្រារបស់ជនរងគ្រោះពិតប្រាកដមែន ហើយកន្លងមកក៏ធ្លាប់លួចស្រាបៀគេសរុបចំនួន៥លេីករួចមកហេីយ។

ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

...

វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print