ឆ្លងចរន្តអគ្គិសនីបណ្ដាលឲ្យក្លាយជាអគ្គីភ័យឆេះផ្ទះនៅខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ÷នៅវេលាម៉ោង១៤និង៥០នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យមួយ​កន្លែងកើត ឡើងនៅផ្ទះលេខ៧៥E1 ផ្លូវ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ជាន់ទី១ទំហំ ០៤ម៉ែត្រ X០៦ម៉ែត្រ ចំនួន ០១បន្ទប់ រួមមានម៉ាស៊ីនត្រជាក់ ចំនួន០២គ្រឿង, កង្ហារបឺតខ្យល់ ចំនួន០១គ្រឿង, កុំព្យូទ័រ ចំនួន០២គ្រឿង, កាមេរ៉ា ចំនួន០២គ្រឿង រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

នៅវេលាម៉ោង១៥និង៥០នាទីរសៀល ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង១៦ម៉ែត្រគូប៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print