ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ៖ កំពុងអង្គុយក្នុងពិធីមង្គលការរបស់ក្មួយស្រី ក៏បានទទួលសារសម្លេងពីកូនប្រុសពៅ ប្រាប់ថាគាត់បានមេដាយមាសថ្មីមួយទៀត ដោយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបេក្ខជន១.៤៦១នាក់ ក្នុងការប្រលងគណិតវិទ្យា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តថា ៖ បងប្អូនទាំងអស់ដែលជាឪពុកម្ដាយអាចយល់ពីអារម្មណ៍មួយនេះ នៅពេលដែលកូនរបស់យើងប្រាប់អំពីលទ្ធផលល្អ នៃការរៀនសូត្ររបស់គាត់។
រីករាយថ្ងៃអាទិត្យមិត្តទាំងអស់គ្នា។
សូមបញ្ជាក់ថា ៖ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបេក្ខជន១.៤៦១នាក់ ក្នុងការប្រលងគណិវិទ្យា ដែលជាមេដាយមាសថ្មីមួយទៀតសម្រាប់ថ្ងៃនេះ៕
ដោយ ៖ សិលា