នគរបាលខេត្តកំពង់ចាម ចាប់ឃាត់ខ្លួនជនសង្ស័យ ៩នាក់ជាបន្តបន្ទាប់ និងរឹបអូសវត្ថុតាងមួយចំនួនក្នុងបទល្មើសគ្រឿងញៀន ៤ករណី

ចែករំលែក៖

ខេត្តកំពង់ចាម÷សមត្ថកិច្ចនគរបាលជំនាញគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ៤ករណី និងឈានទៅឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ ជាបន្តបន្ទាប់និងរឹបអរវត្ថុតាងបានមួយចំនួន ដែលវិសារភាពដែនដីក្នុងបទល្មើសនេះ មានក្រុងកំពង់ចាម,ស្រុកស្រីសន្ធរ,ស្រុកបាធាយ និងស្រុកចំការលើ ។

បើតាមមន្ត្រីនគរបាលឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានពីកម្លាំងភ្នាក់ងារ បានរាយការណ៍ថា មានមុខសញ្ញាកំពុងជួញដូរ និងប្រើប្រាស់ថ្នាំញៀនភ្លាម ឧត្តម សេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចាត់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ស្រុកស្រីសន្ធរ ស្រុកចំការលើ និងស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ឯក រុន រ៉ា នាយការិយាល័យប្រឆាំងគ្រឿងញៀនបានចុះធ្វើការស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ០៤ករណីដោយប្រើវិធានញុះញង់ និងរដ្ឋបាលចំហ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៩នាក់ សុទ្ធតែជាបុរស ។ 

មន្ត្រីដដែលបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ២៤កញ្ចប់ ទូរស័ព្ទដៃចំនួន ១០គ្រឿង ជញ្ជីងអេឡិចត្រូនិច០២ គ្រឿង ឧបករណ៍សេពគ្រឿង ញៀន ០១សំរាប់ និងថង់សម្រាប់វេចខ្ចប់មួយចំនួន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print