២សប្តាហ៍ សមត្ថកិច្ចបង្ក្រាបបទល្មើសក្មេងទំនើងជិត២០ករណី និងឃាត់ខ្លួនមនុស្សជាង៦០នាក់!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបក្រុម ក្មេងទំនើងទូទាំងប្រទេសជិត២០ករណី និងឃាត់ខ្លួនមនុស្សបានជាង៦០នាក់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោកបណ្ឌិត ទូច សុឃៈ ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបបាន ភាគច្រើនត្រូវបញ្ជូនទៅពន្ធនាគារ ពោលគឺដាច់ខាតត្រូវតែអនុវត្តតាមនីតិវិធី ស្របតាមអនុសាសន៍ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថាករណីក្មេងទំនើងដែលបង្ក្រាបបាននេះ មាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ កណ្តាល បាត់ដំបង ពោធិ៍សាត់ ក្រចេះ ខេត្តកំពត សៀមរាប កំពង់ស្ពឺ ត្បូងឃ្មុំ កំពង់ចាម ព្រះសីហនុ និងខេត្តតាកែវ៕

...

ដោយ ៖ លោក សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print