សកម្មភាពមន្ត្រីជំនាញកំពុងខួងយកសំណាកដីពិនិត្យ ត្រៀមចាក់ គ្រឹះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តម្លៃ២៤៥លានដុល្លារអាមេរិក តភ្ជាប់ ពី ចំណុច (ផ្សាររាត្រី-ជ្រោយចង្វារ,ជ្រោយចង្វារ-អរិយក្សត្រ)

ចែករំលែក៖

ភ្នំពេញ ៖ សកម្មភាពមន្ត្រីជំនាញកំពុងខួងយកសំណាកដីពិនិត្យ ត្រៀមចាក់ គ្រឹះ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តម្លៃ២៤៥លានដុល្លារអាមេរិក តភ្ជាប់ ពី ចំណុច (ផ្សាររាត្រី-ជ្រោយចង្វារ,ជ្រោយចង្វារ-អរិយក្សត្រ) ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។

សូមជម្រាបជូនថា ៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ,ជ្រោយចង្វារ-អរិយក្សត្រ) ជាស្ពានប្រភេទបេតុងខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លងប្រភេទ A/C ទទឹងស្ពានមានប្រវែងសរុប២៧,៥ម៉ែត្រ និងទទឹងផ្លូវប្រវែង២២,៥ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ៣ម៉ែត្រ, ល្បឿនអតិបរមា៨០ គ.ម/ម៉ោង។

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងសាងសង់ឆ្លងកាត់ទន្លេសាប ស្ពានទី១៖ (ចំណុចចាប់ផ្តើមពីម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ(ក្បែរសណ្ឋាគារសុខា)មានប្រវែង១,១៩គ.ម និងស្ពានទី២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ៣៨០ ឃុំអរិយក្សត្រ (ក្រុងល្វាឯម/ខេត្តកណ្តាល) មានប្រវែង១,១៨គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ៣៨០ មានប្រវែង ១,១៧គ.ម។គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៥ឆ្នាំ ២ខែ(៦២ខែ)និងរយៈពេលសាងសង់ចំនួន ៣ឆ្នាំ ៩ខែ(៤៧ខែ)៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print