ពលរដ្ឋ​ឆ្ងល់​ថា​! តើប្រេងឆាគ្មានម៉ាកចេញមកពី​ប្រភពណា​ ខណៈ​ពួកគាត់កំពុងមានការព្រួយ​បារម្ភ​ខ្លាចប៉ះពាល់សុខភាពអ្នកប្រើ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ ប្រជាពលរដ្ឋ​ទូទៅ​បានលើកឡើង​តាមរយៈបណ្ដាញសង្គមនានាថា៖​ តើប្រេងឆាគ្មានម៉ាកចេញមកពី​ប្រភពណា​ ខណៈ​ពួកគាត់កំពុងមានការព្រួយ​បារម្ភ​ខ្លាចប៉ះពាល់សុខភាពអ្នកប្រើ​ ក្រោយឃើញ​ទិដ្ឋភាព​រថយន្តចំនួន​ ២គ្រឿងបានបុកគ្នា យ៉ាង​ពេញ​ទំហឹង​ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ​ ចំនួន២០០កាន។

គួររម្លឹកថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយកេីតឡេីង​ រវាងរថយន្តដឹកស្រាបៀរក្រុមហ៊ុនកម្ពុជា និងរថយន្តស៊ាំយ៉ុង កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៥ថ្មីៗនេះ​ បានបុកគ្នា នៅលើបណ្ដោយផ្លូវវាងក្រុងលេខ ១១០ ខាងលិចមន្ទីរពេទ្យភ្នែកខេត្ត ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ត​តាកែវ​ បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ និងរបួសស្រាល៤នាក់ ​និងខ្ទាតចេញប្រេងឆាដែលគ្មានម៉ាកយីហោត្រឹមត្រូវ។

តាមសមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ២គ្រឿង បើកបរបញ្រ្ចាសទិសគ្នា ពីត្បូងទៅជើង និងពីជើងទៅត្បូង ដោយរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនស្រាបៀកម្ពុជា ធ្វើដំណើរពីទិសខាងជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុក៏ប៉ះចំពីមុខជាមួយ រថយន្តសាំយ៉ុងទឹកប្រេងឆាចំនួន២០០កាន ធ្វើដំណើរទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន ក៏រេចង្កូតមកប៉ះជាមួយឡានដឹកទំនិញស្រាបៀកម្ពុជា ខ្ទាតចេញប្រេងឆាពាសពេញផ្លូវ។

ប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះ បង្ហេីបថា​ ប្រេងឆាទាំងអស់ដែលដឹកឆ្លងតាមខេត្តតាកែវដោយគ្មានម៉ាកយីហោទាំងនេះ​ នឹងត្រូវដឹកទៅដាក់ក្នុងឃ្លាំងនៅរាជធានីភ្នំពេញ​ នឹងបន្តច្រកចូលក្នុងដប​ ដែលមានស្លាកយីហោ​ក្រុមហ៊ុនត្រឹមត្រូវ​ ទេីបបន្តដាក់លក់ចែកចាយលេីទីផ្សារ។

ជាមួយគ្នានេះដែរ​ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ក៏បានបង្ហាញក្ដីព្រួយបារម្ភចំពោះសុខភាពអ្នកប្រើប្រាស់ប្រេងឆាដែលច្រកក្នុងកានគ្មានស្លាកយីហោក្រុមហ៊ុនផលិត​ នឹងឈ្មោះផលិតផលត្រឹមត្រូវ ដឹកតាមរថយន្តសាំយ៉ុងឆ្លងកាត់ខេត្តតាកែវ​ ទិសដៅចូលរាជធានីភ្នំពេញ​ និងបានដាក់ក្ដីសង្ស័យថា ប្រេងឆាដែលច្រកក្នុងកាន គ្មានម៉ាកយីហោរត្រឹមត្រូវបែបនេះ ជាផលិតផលនាំចូលដោយខុសច្បាប់​ នឹងអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកទិញយកទៅចម្អិនម្ហូបអាហារ។

បន្ថែមពីនេះ​ ប្រជាពលរដ្ឋ​ក៏បានអំពាវនាវ​ឱ្យ​សមត្ថកិច្ច​ជំនាញ​ និងក្រសួង​ពាក់ព័ន្ធ​ គួរយកចិត្តទុកដាក់ចំពោះ​បញ្ហា​ប្រេងឆាគ្មានម៉ាកយីហោ​ទាំងនោះ​ ខណៈ​ក្រុម​ឈ្មួញ​ទុច្ចរិត​ខិលខូច​មួយ​ចំនួន​ ដែលរកស៉ីលួចដឹកតាម​ច្រកព្រំដែននានា​ នាំចូល​មកកម្ពុជា​ ដេីម្បី​យកមកចែកចាយលក់ដូរគ្មានប្រភពច្បាស់លាស់​ ដែលបង្ក​ហានិភ័យ​ខ្ពស់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​។

...

ក្រោយកើតហេតុសមត្ថកិច្ចក្រុងដូនកែវ​ បានចុះដល់កន្លែងហេតុ វាស់វែងតាមជំនាញ​ និងយកមករក្សាទុក​ដេីម្បីបន្តនីតិវិធី​៕​ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print