យន្តហោះដឹកមនុស្ស៨០នាក់បានក្រឡាប់ក្រោយពេលចុះចតក្នុងប្រទេសកាណាដា

ចែករំលែក៖

យន្តហោះដឹកមនុស្សចំនួន ៨០នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Endeavor Air របស់អាមេរិក បានជួបឧបទ្ទវហេតុ ខណៈពេលកំពុងចុះចត ហើយបានក្រឡាប់នៅអាកាសយានដ្ឋានក្នុងទីក្រុង Mississauga ប្រទេសកាណាដា ប៉ុន្តែគ្មាននរណាម្នាក់ស្លាប់ក្នុងហេតុការណ៍នោះទេ។

យន្តហោះ CRJ-900 ជើងហោះហើរលេខ 4819 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Endeavor Air បានក្រឡាប់បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Toronto Pearson ទីក្រុង Mississauga រដ្ឋ Ontario ប្រទេសកាណាដា នៅម៉ោងប្រហែល 3:30 រសៀល ថ្ងៃទី 17 ខែកុម្ភៈ ម៉ោងក្នុងតំបន់។ យន្តហោះនេះបានដឹកអ្នកដំណើរ ៧៦ នាក់ និងសមាជិកអាកាសយានិក ៤ នាក់ ហើយបានចាកចេញពីទីក្រុង Minneapolis រដ្ឋ Minnesota ។
ទោះជាបែបនេះក្តី មនុស្ស១៨នាក់ ក្នុងចំណោម៨០នាក់ ដែលស្ថិតនៅលើយន្តហោះបានរងរបួស ក្នុងនោះ៣នាក់ ស្ថិតក្នុងសភាពធ្ងន់។ បើតាមអាកាសចរណ៍ Endeavor Air យន្តហោះខាងលើជាប្រភេទ CRJ900 ធ្វើប្រតិបត្តិការដោយបុត្រសម្ព័ន្ធរបស់ខ្លួន ហៅថា Endeavor Air និងមានផ្ទុកអ្នកដំណើរ៧៦នាក់ រួមជាមួយក្រុមការងារយន្តហោះ៤នាក់។ ជើងហោះហើរនោះ មានប្រភពមកពីអាកាសយានដ្ឋាន Minneapolis-St. Paul នៃរដ្ឋ Minnesota របស់សហរដ្ឋអាមេរិក។
ក្នុងថ្ងៃដដែលមុនពេលកើតហេតុ អាកាសយានដ្ឋាន Pearson បានអះអាងថា ខ្លួនត្រូវប្រឈមនឹងអាកាសធាតុខ្យល់បោកបក់ខ្លាំង រួមជាមួយសីតុណ្ហភាពដ៏ត្រជាក់ ខណៈក្រុមហ៊ុនអាកាសចរណ៍ នាំគ្នាព្យាយាមធ្វើប្រតិបត្តិការជើងហោះហើរ ដែលខកខានរបស់ពួកគេឡើងវិញ ក្រោយបាតុភូតព្យុះព្រិលកាលពីចុងសប្តាហ៍កន្លងទៅ បានបង្កឱ្យមានព្រិលធ្លាក់កម្រាស់ជាង២២សង់ទីម៉ែត្រ នៅព្រលានយន្តហោះនោះ៕ ដោយធីរីណា

...

រូបថត​:RCI

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print