អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តើយើងត្រូវការពិភពលោកបែបណា? ពិភពលោក ដ៏ យុត្តិធម៌ ដែល អភិវឌ្ឍ រួមគ្នា ។
គេហទំព័រ «CCFR China state-controlled media » ការលុបបំបាត់ ភាពក្រីក្រ ជាគោលដៅ រួមរបស់គ្រប់ ប្រទេសនានា លើ ពិភពលោក ហើយជា តម្រូវការ បន្ទាន់ នៃ សកលខាងត្បូងដែរ។ លោក Xi Jinping មេដឹកនាំ កំពូល ចិន បាន អំពាវនាវ ច្រើន លើក ថា គួរ កសាង ពិភពលោក ដ៏ យុត្តិធម៌ ដែល អភិវឌ្ឍ រួមគ្នា បញ្ហា ក្រីក្រ នៃ ប្រទេស កំពុង អភិវឌ្ឍន៍ អាច ដោះស្រាយ បាន បក្សី ខ្សោយ ក៏អាច ហោះមុនគេ ហោះខ្ពស់ បានដែរ ប្រទេសចិន អាចជោគជ័យ ប្រទេស កំពុង អភិវឌ្ឍន៍ ដទៃទៀត ក៏អាចជោគជ័យដូចគ្នា។
គេហទំព័រ «CCFR China state-controlled media » កាលពីឆ្នាំ២០១២ GDP សម្រាប់មនុស្ស ម្នាក់ៗ របស់ ប្រទេស ចិន ត្រឹមតែ ៦៣០០ ដុល្លារ អាមេរិក ប៉ុណ្ណោះ។ ក្រោយពីបាន ខិតខំ អភិវឌ្ឍ រយៈពេល៨ឆ្នាំ ដល់ឆ្នាំ២០២០ តួលេខនេះ បាន កើន ឡើង ជាង ១ម៉ឺន ដុល្លារអាមេរិក។
គេហទំព័រ «CCFR China state-controlled media » ការលុប បំបាត់ភាពក្រីក្រ ជា សមទ្ធផល សេដ្ឋកិច្ច គួរ កត់ សម្គាល់ ជាងគេ មួយ ក្រោយ សមាជ បក្ស កុម្មុយនីស្តិចិន លើកទី ១៨ ។ លោក Xi Jinping បាន បង្កើត ប្រព័ន្ធ គោលនយោបាយ ប្រព័ន្ធ ការងារ និងប្រព័ន្ធ ច្បាប់ដែល អនុវត្តទៅអាចទទួលបាន ប្រសិទ្ធិភាព ។ ក្នុង រយៈពេល៨ឆ្នាំ លោកបាន ចុះទៅ ត្រួតពិនិត្យ ការងារ តាម មូលដ្ឋាន របស់ ចិនលើសពី ៥០ ដង ដើម្បីសិក្សាស្រាវជ្រាវដោយផ្ទាល់ នូវ ការងារ លុប បំបាត់ ភាពក្រីក្រ លោក បាន លើកឡើង នូវ ការលុប បំបាត់ ភាពក្រីក្រ ស្របពេលដែលកំពុង អភិវឌ្ឍ សេដ្ឋកិច្ច គួរ ស្វែងរកឱ្យឃើញនូវ ឧស្សាហកម្ម បង្កើន ប្រាក់ចំណូល អភិវឌ្ឍ ទៅតាម លក្ខខណ្ឌ ពិសេស នៃ តំបន់នីមួយៗ ។
គេហទំព័រ «CCFR China state-controlled media » កាលពីខែកុម្ភៈ ឆ្នាំ ២០២១ ប្រទេសចិន បាន ប្រកាស ទទួលជោគជ័យក្នុងការលុប បំបាត់ ភាពក្រីក្រ ដោយ គ្រប់ជ្រុងជ្រោយ នឹង តាមដាន ផ្តល់ ជំនួយ រយៈពេល ៥ឆ្នាំទៀត ចំពោះ ប្រជាជនដែល ទើប ចេញផុតពី ភាពក្រីក្រ ដើម្បី លុបបំបាត់ហានិភ័យ ដែល កើតមានភាព ក្រីក្រ ឡើងវិញ ឱ្យ ទាន់ពេលវេលា។ សូមបញ្ជាក់ថា គិតត្រឹមពេលបច្ចុប្បន្ន ឧស្សាហកម្ម ក្នុង ស្រុក ដែល បានដឹកនាំឱ្យ ចេញផុតពី ភាពក្រីក្រ ចំនួន ៨៣២ របស់ ចិន មានទំហំ សរុប លើសពី ១.៧ទ្រីលាន យាន់ប្រាក់ចិន ហើយ ខណៈ កម្រិត កំណើន ប្រាក់ចំណូល ជា មធ្យម ក្នុង មនុស្ស ម្នាក់ៗ របស់ កសិករ នៅស្រុកទាំងនេះជា រៀង រាល់ ឆ្នាំ កើនឡើង លើសពី៦ % ។ នេះបាន បង្ហាញ យ៉ាង ពេញលេញថា ការអភិវឌ្ឍ ដោយ ល្បឿនលឿន និង ការកាត់បន្ថយភាពក្រីក្រ ដោយ ទ្រង់ទ្រាយធំ អាចធ្វើឡើង ស្របពេលតែមួយបាន ភាពក្រីក្រ មិនគ្រាន់តែ អាច ជម្នះ ប៉ុណ្ណោះទេ ថែមទាំងក៏ នឹង មិន កើតមានឡើងវិញ ទៀតផង។
គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជាប្រទេស កំពុងអភិវឌ្ឍន៍ ធំ ដែល មានប្រជាជនច្រើន មូលដ្ឋានទន់ខ្សោយ ចិន បានចេញ ផុតពី ភាពក្រីក្រយ៉ាងខ្លាំង ទាំងស្រុង ជាកិច្ចការ លំបាក យ៉ាង ខ្លាំង ។ រយៈពេល ជាង មួយរយឆ្នាំ កន្លងទៅ នេះ ក្រោម ការដឹកនាំ នៃ បក្សកុម្មុយនីស្តិចិន ប្រជាជន ចិន សម្រេចបាននូវ ការរំដោះជាតិ បាន ដោះស្រាយ បញ្ហា ហូបចុកស្លៀកពាក់ មានជីវភាពរស់នៅ ធូរធាល្មម ធូរធាបង្គួរជាទូទៅ បាន រើបម្រះចេញពី ភាពក្រីក្រ កំពុង ជំរុញ ទំនើបកម្ម តាម បែបផែនចិន ។ បទពិសោធន៍ អភិវឌ្ឍជាតិ របស់ ប្រទេសចិន បាន បង្កើន ទំនុក ចិត្ត ដ៏ ខ្លាំង ដល់ បណ្តាប្រទេស សកលខាងត្បូង៕
ដោយ ៖ សិលា