ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានធ្វើ សន្និសិទកាសែតបង្ហាញមុខជនជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ដែលបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើកាំបិតខ្លីចាក់គូទំនាស់បណ្តាលឲ្យរងរបួសកំបះគូថនិងត្រគៀកចំនួន ០៨កាំបិត និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រើអាវុធខ្លីក្លែងក្លាយ ភ្លង់គំរាម និងអាវុធ AK៤៧ ចំនួន០២ ដើម បាញ់ចុះ ដីចំនួន០១គ្រាប់) ។
ជនសង្ស័យដែលបង្ហាញមុខខាងលេី ៖ ទី១-ឈ្មោះ HAN CHONG ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិ ចិន (ជនដៃដល់កាន់អាវុធ AK៤៧ បាញ់ ០១គ្រាប់) (មិនមាន លិខិតឆ្លងដែនតាមខ្លួន),។ ទី២-ឈ្មោះ LIU YONGJIE ភេទ ប្រុស អាយុ៣៤ ឆ្នាំ ជនជាតិ ចិន (ជនដៃដល់កាន់អាវុធAK៤៧) (មិនមានលិខិតឆ្លងដែនតាមខ្លួន) ។ ទី៣-ឈ្មោះ ZHU DACHUN ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ចិន (ជនដៃដល់កាន់អាវុធខ្លីក្លែងក្លាយ ភួង់គំរាម) លិខិតឆ្លងដែន លេខ EK0188619
,៤-ឈ្មោះ DENG TIAN MING ហៅ អីមី ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិ ចិន (ជនដៃដល់យកកាំបិតចាក់លើឈ្មោះ HAN CHONG) លិខិតឆ្លងដែនលេខ EH0720453និង៥-ឈ្មោះ LIZIYUAN ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ចិន (មិនមានលិខិតឆ្លងដែនតាមខ្លួន)។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តមស ថេត អគ្គស្នងការនគរបាលជាតិនិងមានការណែនាំពីឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែននគរបាលព្រហ្មទណ្ឌ,
កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់និងនគរបាលខណ្ឌពោធិ៍សែនជ័យបានសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃនិងកម្លាំងស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ កម្លាំងស្នងការនគរបាលខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវហើយឈានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៥នាក់ ដែលពាក់ព័ន្ធការប្រព្រឹត្តបទល្មើស ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោស (ប្រើកាំបិតខ្លីចាក់បណ្តាលឲ្យរងរបួសកំបះគូថនិងត្រគៀកចំនួន០៨កាំបិត) និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត (ប្រើ អាវុធខ្លីក្លែងក្លាយ ភួង់គំរាម និងអាវុធ AK៤៧ ចំនួន០២ ដើម បាញ់ចុះដីចំនួន០១គ្រាប់) ប្រព្រឹត្តនៅចំណុចបរិវេណអគាររតនៈ សម្បត្តិ ផ្លូវសហព័ន្ធរុស្សី ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១២ និង០០ នាទី ថ្ងៃត្រង់។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថាប្រតិបត្តិការបង្ក្រាបជនជាតិចិនដែលបង្កហិង្សានេះបានធ្វើឡើងក្នុងរយះពេលមិនដល់២៤ម៉ោងផង បន្ទាប់ពីកើតហេតុ។ការផ្ទុះអាវុធនេះគឺផ្ដើមចេញពីអំពើហិង្សារវាងជនជាតិចិននិងជនជាតិចិនមានទំនាស់គ្នានៅខារ៉ាអូខេ។ដោយជនសង្ស័យជាជនជាតិចិនខឹងនឹងជនជាតិចិនម្នាក់ដែលចាក់មកលើខ្លួនប្រមាណ៧កាំបិតហើយក្រោយមកជនសង្ស័យបានទៅកម្មង់ទិញកាំភ្លើងដើម្បីសងសឹក។នៅមុនពេលកើតហេតុ សង្ស័យក៏មានការប្រទូសរាយគ្នាហើយក៏បានយកកាំភ្លើងចេញពីក្នុងរថយន្តមកបាញ់គូទំនាស់តែមិនបង្កឲ្យមានរបួសស្នាមឡើយដោយបាញ់បុកដី។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា ក៏បានបញ្ជាក់ថាអ្នកបង្កទំនាស់គឺទើបមកពីខេត្តព្រះសីហនុនិងម្នាក់ដែលកាន់កាំភ្លើងខ្លីជ័រគឺទើបមកពីប្រទេសចិន។
បន្ទាប់ពីបង្កហិង្សាជនសង្ស័យក៏បានជិះរថយន្តគេចខ្លួនភ្លាមៗសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលព្រហ្មទណ្ឌនៃស្នងការនគបាលរាជធានីភ្នំពេញចុះទៅធ្វើការស្រាវជ្រាវហើយបានឃើញរថយន្តម៉ាក FAW BEFTUNE T90 ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2CA-7210 របស់ជនសង្ស័យដែលធ្វើសកម្មភាពផ្ទុះអាវុធរួចបានជិះយកទៅផ្លុងចោល នៅដីវាលស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិន ដែលបានដើរមកយករថយន្តខាងលើ រួចក៏បានធ្វើការឆែកឆេរក្នុងរថយន្តឃើញមានអាវុធវែង(AK47) ចំនួន២ដើម ។ភ្លាមៗកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានបន្តសហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃនិងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យហើយបន្តស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន៤ នាក់ក្នុងនោះជនជាតិចិន៣នាក់និងជនជាតិខ្មែរជាអ្នកបើករថយន្តតាក់ស៊ីម្នាក់នៅចំណុចផ្លូវជាតិលេខ៥ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយដកហូតរថយន្តឡិចស៊ីស RX330 ពាក់ស្លាកលេខ ភ្នំពេញ 2AH-2304មួយគ្រឿងតែក្រោយមកអ្នករថយន្តបើកបររថយន្តតាក់ស៊ីត្រូវបានអប់រំហើយត្រឡប់ទៅវិញ។ក្រោយមកបន្តស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតព្រមទាំងដកហូតបានកាំភ្លើងខ្លី(ជ័រ)មួយដើម។នៅក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ចដកហូតវត្ថុតាង ,គ្រាប់កាំភ្លើងប្រភេទ អាកា មិនទាន់ផ្ទុះ ចំនួន ០១ គ្រាប់
,-ការ៉ុង ពណ៌ ស ចំនួន ០១,អាវុធខ្លីគ្មានម៉ាក(ក្លែងក្លាយ) ពណ៌ ខ្មៅ ចំនួន ០១ ដើម និងគ្រាប់ចំនួន ០៣ គ្រាប់ (ជ័រ),អាវុធវែង ម៉ាក AK៤៧ ចំនួន ០២ ដើម (លេខ AR៧៧២ និងលេខ១៩៧៤)
,គ្រាប់អាវុធវែងនិងខ្លី សរុបចំនួន ៥៩ គ្រាប់
,ខោជើងខ្លី មានស្នាមប្រឡាក់ឈាម ចំនួន ០១
,រថយន្តម៉ាក FAW BESTUNE ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ២A៧២១០ ចំនួន ០១ គ្រឿង
,រថយន្តម៉ាក TOYOTA LEXUS RX៣៣០ ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AH-២៣០៤ចំនួន ០១ គ្រឿង៕ដោយ ៖ ភារ៉ា ដង្កោ