អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ការរៀបចំ ជាសមូហភាព ដើម្បី ឱ្យ តំបន់ អភិវឌ្ឍ ដោយ សម្របសម្រួល ជាខ្លឹមសារ សំខាន់ មួយ នៃ ការអនុវត្ត គំនិត ធ្វើ អភិបាលកិច្ច របស់ លោក Xi Jinping អគ្គលេខាធិការ នៃ គណៈកមា្មធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ។ តាំងពី សមាជ បក្ស លើកទី ២០ មក លោកបាន ធ្វើ ជា អធិបតី នៃ កិច្ចប្រជុំ ការងារ អភិវឌ្ឍ ក្នុង តំបន់ ចំនួន ៩ លើក និង កិច្ចប្រជុំ ការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចំនួន ៧ លើក ដើម្បី ពិនិត្យពិភាក្សា ពី ឯកសារសំខាន់ៗ នៃការអភិវឌ្ឍ ក្នុងតំបន់ របស់ ប្រទេសចិន ។ គេហទំព័រ «CCFR China state-controlled media » ពេល ចុះទៅ ត្រួតពិនិត្យ ការងារ ច្រើន លើក តាម មូលដ្ឋាន លោក បាន គូសបញ្ជាក់ថា ៖ ប្រទេសចិន មានទឹកដី ធំ ប្រជាជនច្រើន តំបន់នីមួយៗមានស្ថានភាព ខុសប្លែកពី គ្នា ដែល គម្លាត ខុសគ្នា រវាង តំបន់ និង តំបន់ លើពិភពលោក ក៏កម្រឃើញណាស់ ដូច្នេះគឺថា ការចាត់ចែង ឱ្យ តំបន់ អភិវឌ្ឍ ជា បញ្ហាដ៏ធំនិង សំខាន់ មួយ ។
គេហទំព័រ «CCFR China state-controlled media » ប្រទេសចិន បាន រៀបចំតាម ប្រព័ន្ធ ចំពោះ តំបន់ ឦសាន តំបន់កណ្តាល និង តំបន់ ខាងលិច លើកទឹកចិត្ត ឱ្យ តំបន់ទាំងនេះ ផ្អែកលើ លក្ខណៈ ពិសេស របស់ ខ្លួន អភិវឌ្ឍ ឧស្សាហកម្ម ខុសគ្នា ដែលសមស្របនឹង កម្រិត ធនធាន ខុសគ្នា ដែលអាច អភិវឌ្ឍ ប្រកប ដោយ ប្រសិទ្ធិភាពបាន។
គេហទំព័រ «CCFR China state-controlled media » ប្រទេសចិន បាន ជំរុញ ឱ្យ តំបន់ សេដ្ឋកិច្ច ខ្លាំង ដូចជា ប៉េកាំង-ធានជីន-ហឺបៃ តំបន់ ដីសណ្ត ទន្លេ យ៉ង់សេ មហាតំបន់ ឈូងសមុទ្រ ក្វាងតុង-ហុងកុង-ម៉ាកាវ ដើរតួនាទី នាំមុខ ដើម្បី ក្លាយជា ប្រភព កម្លាំងចលករ សំខាន់ នៃ ការអភិវឌ្ឍ ប្រកប ដោយ គុណភាព ខ្ពស់ របស់ ចិន ។
គេហទំព័រ «CCFR China state-controlled media » ប្រទេសចិន បន្ត ជំរុញ ឱ្យ តំបន់សេដ្ឋកិច្ច តាម បណ្តោយ ទន្លេយ៉ងសេ អភិវឌ្ឍ ដោយ គុណភាព ខ្ពស់ ជំរុញឱ្យ បណ្តោយ ទន្លេ លឿង អភិវឌ្ឍ គ្រប់ ជ្រុងជ្រោយ ដែល ប្រកបដោយ គុណភាព ខ្ពស់ និង ការពារ អេកូឡូស៊ី បានល្អ ដែលបង្ហាញឱ្យ ឃើញថា ប្រទេសចិន យកចិត្តទុកដាក់ លើ ការអភិរក្ស អេកូឡូស៊ី អភិវឌ្ឍ បែប បៃតង។
គេហទំព័រ «CCFR China state-controlled media » យុទ្ធសាស្ត្រ ជាតិ ដែល សំដៅលើ ការអភិវឌ្ឍ ក្នុងតំបន់ ខុសគ្នា របស់ ប្រទេសចិន បាន រួមគ្នា ក្លាយជា កម្លាំង ខ្លាំងក្លា នៃ ការធ្វើទំនើបកម្ម តាមបែបផែនចិន៕
△ អ្នកចូលចិត្តកីឡាព្រិលទឹកកក ជិះស្គីដោយ ស្លៀក ឈុត ល្ខោន ប៉េកាំង សេដ្ឋកិច្ច ព្រិលទឹកកក បាន បញ្ចូល កម្លាំងចលករ ថ្មី ដល់ ការស្តារឡើងវិញ នៃ តំបន់ច្រើនរបស់ ចិន
△ កិច្ចការការពារអេកូឡូស៊ីនៅទន្លេលឿង និង អភិវឌ្ឍ ប្រកបដោយ គុណភាព ខ្ពស់ ដើរទន្ទឹមគ្នា
△មហាតំបន់ ឈូង សមុទ្រ ក្វាងតុង-ហុងកុង-ម៉ាកាវ ជា តំបន់ ដែល សេដ្ឋកិច្ច មានភាពរស់រវើក បំផុត មួយ របស់ ចិន និងជាតំបន់ ឈានមុខ ក្នុងការអភិវឌ្ឍ កម្លាំងផលិតកម្ម គុណភាព ថ្មី របស់ ចិន ៕
ដោយ ៖ សិលា