នគរបាល​ការិយាល័យ​ពន្លត់​អគ្គីភ័យ​៖​ គណនី​ហ្វេសប៊ុក​ឈ្មោះ Reachsey ChnamThmey បានយកវីដេអូមកធ្វេីការផ្សព្វផ្សាយ​ថា​ (ភ្លើងឆេះក្រោយខណ្ឌច្បារអំពៅ 2025)​ គឺជារឿងមិនពិត​ និងឱ្យម្ចាស់​អាខោនចូលខ្លួនមកបំភ្លឺ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ថា​ លើអាខោនហ្វេសប៊ុក​មួយឈ្មោះថា Reachsey ChnamThmey បានយកវិដេអូមកធ្វេីការផ្សព្វផ្សាយ​ ដែលជាករណីអគ្គិភ័យខាងលេីនេះ​ មកសរសេរថា​ (ភ្លើងឆេះក្រោយខណ្ឌច្បាអំពៅ 2025)​។ 

សូមបញ្ជាក់ជូនសាធារណៈជនមេត្តាជ្រាបថា កាលពីវេលាម៉ោង​ ៣និង២៥នាទីរសៀល ថ្ងៃទី២៩​ ខែវិច្ឆិកា​​ ឆ្នាំ២០២៤​ មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងលក់គ្រឿងសម្ភារៈសម្រាប់សែន មួយកន្លែង​ នៅផ្លូវលេខ៣៦៣​ កែងផ្លូវលេខ៦៣៨​ ក្រុម១៣​ ភូ​មិព្រែក សង្កាត់ច្បារអំពៅទី១​ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ​។ 

ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះអាខោនហ្វេសប៊ុក​ មួយឈ្មោះថា Reachsey ChnamThmey ដែលបានយកវិដេអូចាស់ផុស ​និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ​ នៅថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ។ 

សូមម្ចាស់អាខោន​ហ្វេសប៊ុក​ ឈ្មោះថា Reachsey ChnamThmey ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលជំនាញ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print