Update ៖ ឡានដឹកដី បុកជាមួយ ឡានប៉េអឹម ផ្នែកចល័ត បាត់បង់ជីវិត មន្ត្រី ៤ នាក់ រួមទាំងអ្នកបកប្រែ ភាសាវៀតណាម ម្នាក់ សរុប ៥នាក់ នៅស្រុកលំផាត់ ខេត្តរតនគិរី ថ្ងៃទី ១៨ កុម្ភះ ២០២៥

ចែករំលែក៖

ខេត្តរតនគិរី ៖ ពិតជាគួរឱ្យរន្ធត់បំផុត ! ឃាតកដងផ្លូវ រថយន្តបាឡែន បុករថយន្តដឹកដីនៅស្រុកលំផាត់ ខេត្តរតនគិរី បណ្តាលឲ្យស្លាប់៥នាក់ ក្នុងនោះមន្រ្តីអាវុធហត្ថ៤នាក់

សូមបញ្ជាក់ថា ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្តយីឌុបដឹកដី និងរថយន្តកាមរីបាឡែន បណ្តាលឲ្យស្លាប់មនុស្ស៥នាក់ ក្នុងនោះមន្រ្តីអាវុធហត្ថចំនួន៤នាក់។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង ២៖៣០រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លើកំណាត់ផ្លូវកណ្តាលក្រុមហ៊ុន «ថាកូអាគ្រី» ស្ថិតក្នុងភូមិសាស្ត្រស្រុកលំផាត់ ខេត្តរតនគិរី ។

 បើតាមកម្មករដាំចេកក្នុងចំការខាងលើ បានប្រាប់ថា ៖ ពួកគាត់បានឃើញរថយន្តដឹកដីបើកឆ្លងកាត់ផ្លូវ លុះរថយន្តរងគ្រោះខាងលើបើកមកក៏បុកគ្នាពេញទំហឹងតែម្តង។

ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានប្រាប់សារព័ត៌មាន ថា ៖ អ្នកស្លាប់ទាំង៥នាក់ មានមន្ត្រីអាវុធហត្ថចំនួន៤នាក់ និងម្នាក់ជាបកប្រែភាសាវៀតណាមប្រចាំក្រុមហ៊ុន។ បើតាមលោកឧត្តមសេនីយ៍ស្នងការ, អ្នកបើករថយន្តដឹកដី បានរត់គេចខ្លួនបាត់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍មួយនេះ។

គិតទៅមួយពព្រិកភ្នែក ឃាតកដងផ្លូវឆក់ជីវិតមនុស្ស៥នាក់ ! សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារ អាយុជីវិតខ្លួនឯង និង អ្នកដទៃ ។ ថ្ងៃនេះ ថ្ងៃស្អែក គ្មានករណីគ្រោះថ្នាក់ចរាចរណ៍ ។

សមត្ថកិច្ចនៅមូលដ្ឋានបានដឹងថា អ្នកដែលបានស្លាប់នោះមានឈ្មោះ÷ 

   ១/ ប្រាក់ សក្ខី ភេទប្រុសអាយុ២២ឆ្នាំ ជាមន្ត្រីអាវុធហត្ថ..!

   ២/ឈ្មោះ ម៉ុន ម៉េងលាង ភេទប្រុស ជាមន្ត្រីអាវុធហត្ថ..!

   ៣/ឈ្មោះ អេង ពិសី ភេទប្រុស មន្ត្រីអាវុធហត្ថ..!

    ៤/ ឈ្មោះ អ៊ុក ផាន្នី ភេទប្រុស ជាមន្ត្រីអាវុធហត្ថ..!

    ៥/ ឈ្មោះ TRUONG VAV THANH ភេទប្រុសអាយុ៤៨ ជាជនជាតិវៀតណាម ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print