អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ ចំណុច ក្បែរទីលានចាក់សម្រាមចាស់ តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី០២

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈព័ត៌មានបឋម ៖ អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ វេលាម៉ោងប្រមាណ  ០៧ នឹង ២០នាទីយប់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណីអគ្គិភ័យ បង្កការភ្ញាក់ផ្អើល នៅ ចំណុច ក្បែរទីលានចាក់សម្រាមចាស់ តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្ននេះដែរ កម្លាំងបង្ការនឹងពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង មកអន្តរាគមន៍ បាញ់ពន្លត់ផងដែរ។

មកទល់នឹងម៉ោង៨យប់នេះ កម្លាំងបង្ការនឹងពន្លត់អគ្គិភ័យ គ្រប់គ្រងសហភាពការណ៍បាន ៦០ភាគរយហើយ  ដោយកងកម្លាំងកំពុងចេញប្រតិបត្តិការបន្ថែម។ ចំពោះព័ត៌មានលម្អិតនឹងផ្សាយនៅពេលក្រោយ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print