ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវសេចក្តីជូនដំណឹងរំលឹកអំពីការបំពេញកាតព្វកិច្ចរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជាបន្តបន្ទាប់ចំនួន៣លើករួចមកហើយ និងបានកត់សម្គាល់ឃើញថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកមួយចំនួនបានមកបំពេញកាតព្វកិច្ចបានត្រឹមត្រូវ ប៉ុន្តែមួយចំនួនទៀតនៅតែបន្តខកខានពុំបានមក បំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋាន គតិយុត្តនានាជាធរមាននៅឡើយ។
ក្នុងន័យនេះ ក្រសួងមហាផ្ទៃ ធ្វើការក្រើនរំលឹកសារជាថ្មី (លើកទី៤) ដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកថា ដើម្បីធានាបាននូវការអនុវត្តសកម្មភាពប្រតិបត្តិការ ការងារត្រឹមត្រូវតាមគោលការណ៍ច្បាប់កំណត់ និងការពារបាននូវផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និង ផលប្រយោជន៍សាធារណៈ ព្រមទាំងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈប្រកបដោយតម្លាភាពនិងគណនេយ្យភាព និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ត្រូវបំពេញកាតព្វកិច្ច៕
ដោយ ៖ សិលា