អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបទីតាំងល្បែងស៊ីសង ច្រើនទីតាំងនៅក្នុងសង្កាត់ចោមចៅទី២និងចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះបង្រ្កាបទីតាំងល្បែងស៊ីសងមាន់ជល់ ឡូតូតាមប្រព័ន្ធអនឡាញ និងប៊ូលភ្នាល់ដាក់លុយ នៅតាមហាងកាហ្វេ តារាងបាល់ និងកន្លែងប៊ុកប៊ីយ៉ា ច្រើនទីតាំងនៅក្នុងសង្កាត់ចោមចៅទី២និងចោមចៅទី៣ កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។ដោយនៅក្នុងពេលនោះកម្លាំងបានធ្វើការដកហូតម៉ាស៊ីនកុំព្យូទ័រច្រើនគ្រឿង រួមទាំងឧបករណ៍ផ្សេងៗទៀតផងដែរ ហើយក៏បានណែនាំឲ្យម្ចាស់ទីតាំងទាំងអស់បញ្ឈប់ការដាក់បង្កប់ល្បែងស៊ីសងបន្តទៀត ។

អាជ្ញាធរបានប្រាប់ថា ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនោះមានច្រើនទីតាំងដែលបានចុះបង្រ្កាប ក្នុងនោះទីតាំងទី១ តារាងបាល់ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ដកហូតបានគ្រាប់ប៊ូល និងដងកឺបុកប៊ីយ៉ាមួយចំនួន ។ ទីតាំងទី២ ផ្ទះលក់ដូរនៅក្នុងបុរីឡាយគង់ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី២ ដកហូតបានម៉ាស៊ីនកុំព្យូទ័រ២គ្រឿង ។ ទីតាំងទី៣ ផ្ទះបុកប៊ីយ៉ា ក្នុងភូមិព្រព្រៃល្ង សង្កាត់ចោមចៅទី២ ដកហូតបានម៉ាស៊ីនកុំព្យូទ័រ២គ្រឿង ទីតាំងទី៤ ហាងកាហ្វេ២ទីតាំង នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ដកហូតម៉ាស៊ីនកុំព្យូទ័រ៦គ្រឿង ។ ទីតាំងទី៥ នៅខាងក្រោយផ្សារកាណាស៊ីធីភូមិចោមចៅ១ សង្កាត់ចោមចៅទី២ រួមមានតារាងបាល់មួយកន្លែងដកហូតកុំព្យូទ័រ១គ្រឿង ហាងកាហ្វេមួយកន្លែងដកហូតម៉ាស៊ីនកុំព្យូទ័រ១គ្រឿង និងកន្លែងបុកប៊ីយ៉ាមួយកន្លែងដកហូតម៉ាស៊ីនកុំព្យូទ័រ១គ្រឿង ។

...

អាជ្ញាធរបានប្រាប់ឲ្យដឹងបន្តទៀតថា ទីតាំងទាំងអស់នោះបានលួចបង្កប់នូវល្បែងស៊ីសងរាល់ថ្ងៃ ដែលបានធ្វើឲ្យប្រជាពលរដ្ឋរិះគន់មកលើអាជ្ញាធរថាបណ្ដែតបណ្ដោយឲ្យក្រុមនោះប្រព្រឹត្តទង្វើខុសច្បាប់តាមអំពើចិត្ត ។ ដោយអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព អាជ្ញាធរមិនបានបណ្ដោយឲ្យមានល្បែងស៊ីសងឡើយ លុះត្រាតែមិនបានដឹង តែបើដឹងគឺចុះបង្រ្កាបហើយ ។ខណៈនោះអាជ្ញាធរក៏បានណែនាំឲ្យម្ចាស់ទីតាំងទាំងអស់បញ្ឈប់ការបើកល្បែងលួចលាក់បន្តទៀត ថ្ងៃក្រោយបើមិនស្ដាប់ទេ និងត្រូវឃាត់ខ្លួនទាំងម្ចាស់ចាត់ការតាមច្បាប់តែម្ដង ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print