អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ សំដៅលើ ការផ្សព្វផ្សាយ នៃ ប្រព័ន្ធសារព័ត៌មាន បរទេស ដែល ថា “ការប្រកួត ប្រជែង ” រវាង ចិន និង អាមេរិក ក្នុង តំបន់ អាមេរិក ឡាទីនកាន់តែ ខ្លាំងឡើងៗ នៅថ្ងៃទី ១៨ ខែ កុម្ភៈ លោក Guo Jiakun អ្នកនាំពាក្យ ក្រសួងការបរទេសចិន បាន ថ្លែងថា កិច្ចសហប្រតិបត្តិការ ចិន និង អាមេរិក ឡាទីន ប្រកាន់ ខ្ជាប់ ជានិច្ច នូវ ការរួមគ្នា កសាងរួមគ្នា និងចែករំលែករួមគ្នា ដែលទទួលបាន ការគាំទ្រ ទូទៅ ពី ប្រជាជន អាមេរិក ឡាទីន ។ បណ្តាប្រទេសអាមេរិក ឡាទីន មានសិទ្ធិជ្រើសរើស មាគ៌ា អភិវឌ្ឍន៍ និង ដៃគូសហប្រតិបត្តិការ ដោយ ម្ចាស់ការ បណ្តាភាគី គួរ គោរព យ៉ាងពេញលេញ និង ប្រាស្រ័យ ទាក់ទង ដោយ ស្មើភាព ជាមួយ បណ្តា ប្រទេស អាមេរិកឡាទីន ។
គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បាន ថ្លែងថា “កិច្ចសហប្រតិបត្តិការ និង ឈ្នះ-ឈ្នះ ” ជា ខ្លឹមសារ គន្លឹះ នៃ ទំនាក់ទំនងរវាងចិន និង អាមេរិកឡាទីន។ កិច្ចសហប្រតិបត្តិការ រវាងចិន និង អាមេរិកឡាទីន បាន ប្រកាន់ ខ្ជាប់ ជានិច្ច នូវ ការពិភាក្សារួមគ្នា កសាងរួមគ្នា និងចែករំលែករួមគ្នា ដែល គោរព ឆន្ទៈ របស់ អាមេរិកឡាទីន សមស្រប តាម តម្រូវការ នៃ អាមេរិកឡាទីន បានជំរុញ ការអភិវឌ្ឍ របស់ អាមេរិកឡាទីន ទទួលបាន ការគាំទ្រ ជា ទូទៅ ពី ប្រជាជន របស់ អាមេរិកឡាទីន ។
គេហទំព័រ «CCFR China state-controlled media » លោក Guo Jiakun បានបន្តទៀតថា ការចាត់ទុក តំបន់ អាមេរិកឡាទីន ជា គោលដៅ ប្រកួតប្រជែង ឥទ្ធិពល ហើយ ឆ្កាដៃ ឆ្កាជើងចំពោះកិច្ចសហប្រតិបត្តិការ រវាង ប្រទេស តំបន់ អាមេរិកឡាទីន និង ភាគីទីបី គឺ មិនគោរព ចំពោះ ប្រទេស អាមេរិកឡាទីន ទាល់តែសោះ ។ ក្នុង នាម ជា ប្រទេស មានអធិបតេយ្យភាពទឹកដីឯករាជ្យ បណ្តាប្រទេស អាមេរិកឡាទីន មានសិទ្ធិជ្រើសរើស មាគ៌ា អភិវឌ្ឍន៍ និង ដៃគូសហប្រតិបត្តិការ ដោយ ម្ចាស់ការ ។ បណ្តាភាគី គួរ គោរព យ៉ាងពេញលេញ និង ប្រាស្រ័យ ទាក់ទង ដោយ ស្មើភាព ចំពោះ បណ្តា ប្រទេស អាមេរិកឡាទីន រួមចំណែក ជាក់លាក់ ក្នុងការអភិវឌ្ឍ ប្រទេស អាមេរិកឡាទីន៕
ដោយ ៖ សិលា